ខេត្តក្រចេះ ÷ប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគាត់បានប្រទះឃើញគោយន្តកន្ត្រៃដឹកឈើ ប្រមាណជិត ២០០គ្រឿង បបាននិងកំពុងសម្រុកដឹកឈើចេញពីក្នុងដែនជម្រកសត្វព្រៃ ព្ព្រៃឡង់ យកមកលក់ឲ្យក្រុមហ៊ុន ស៊ីង បាយអូថេក ដដែលមានទីតាំងនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ជាក់ស្តែង នៅថ្ងៃទី២៥មេសា២០២៣ សកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនេះ ត្រូវគេដឹងថា បានស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលលាតសន្ធឹងដីព្រៃឈើ នៅជាប់នឹងខេត្ត៤ គឺខេត្តក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង។
ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវគេមើលឃើញថា បាននិងកំពុងរងការគំរាមកំហែង ពីសំណាក់ក្រុមឈ្មួញទុច្ចរិត ដែលប្រព្រឹត្តបទល្មើសព្រៃឈើដោយខុសច្បាប់ ដឹកជញ្ជូនចូលមកក្នុងក្រុមហ៊ុន ស៊ីង បាយអូថេក Think-Biotech;Co.ltd ។
ករណីកាប់បំផ្លាញព្រៃឈើយ៉ាងគំហុកបែបនេះ គេបានដាក់ការសង្ស័យថា អាចនឹងមានការឃុបឃិតជាប្រព័ន្ធ ដែលពាក់ព័ន្ធជាមនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀត បូករួមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានផង ដែលមានតួនាទី ក្នុងការគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងព្រៃការពារដោយរដ្ឋមួយចំនួនទៀត ទើបក្រុមឈ្មួញអាចមានលទ្ធភាព កាប់និងដឹកជញ្ជូនឈើ បានយ៉ាងរលូនបែបនេះ។
ពាក់ព័ន្ធនឹងសកម្មភាពកាប់ និងដឹកជញ្ជូនឈើយ៉ាងរង្គាលនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃ២៥មេសា២០២៣ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោកឧត្តមសេនីយ៍ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យរៀបចំកម្លាំង១៥០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ប្រើប្រាស់មធ្យោបាយរថយន្ត ឬ ប្រើប្រាស់រថពាសដែក ដើម្បីចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ហើយបើមានការរារាំងណាមួយ ឬ មានអ្នកកាងបទល្មើសនេះ ត្រូវចាប់វាយខ្នោះទាំងអស់ បញ្ជូនមកចាត់ការតាមច្បាប់ ឲ្យខាងតែបានដាច់ខាត៕