ក្រសួងសាធារណការ មិនអនុញ្ញាតឲ្យរថយន្តកែចង្កូត ពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឲ្យរថយន្ត គ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មាន ច្បាប់អនុញ្ញាតឡើយ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ នាថ្ងៃទី២៩ ខែធ្នូ បានបញ្ជាក់ថា «ក្រសួងសាធារណការមិនអនុញ្ញាតឲ្យ រថយន្តគ្រប់ប្រភេទ កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះឡើយ»។

ក្រសួងបន្ដថា ដោយសារសកម្មភាព កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឲ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុ នៅពេលធ្វើចរាចរណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *