ខេត្តកំពត÷ ក្រោយធ្វើការសាកសួរបំភ្លឺនឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថិកិច្ចបានសុំគោលការណ៏ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៏ណែនាំពីឯកឧត្តម ព្រៈរាជអាជ្ញា សំរេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយា ។ នេះជាបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។
សមត្ថកិច្ចនគរបាលមន្ត្រីនគរបាលយុត្តិធម៌ នឹងកសាងសំណុំរឿងបញ្ជូនខ្លួនទៅ តុលាការស្អែក ខណៈ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកស្នងការនគរបាលខេត្ត យកចិត្តទុកដាក់ ចំពោះបទល្មើសជាក់ស្តែង១នេះ ។
សូមបញ្ជាក់ថា, បើលោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ ដែលប្រើអំពើហិង្សាមកលើភរិយា ទោះជាមិនចូលខ្លួន ក៏មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិឃាត់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍ ខណៈនេះជាបទល្មើសជាក់ស្ដែង បន្ទាប់ពីភរិយាបានបង្ហោះ នូវវីដេអូឃ្លីប សកម្មភាពនៃការប្រើអំពើហិង្សា និងបង្ហាញនូវស្លាកស្នាម ការធ្វើទារុណកម្មពីលោកប្ដីអសីលធម៌ ។
សូមជម្រាបជូនថា, ភាសាលោកស្នងការនគរបាលខេត្តកំពត អញ្ជើញលោកអភិបាលរងក្រុងបូកគោ អញ្ជើញឲ្យចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាន នគរបាលខេត្តកំពត ឬអធិការនគរបាលក្រុងបូកគោ ជាភាសាការទូតដ៏ល្អ។
ទីបំផុត ! ជនដ៏ទំនើងវ័យក្មេង ទាំងសេចក្តី ទាំងអំពើអសីលធម៌ ទាំងសម្ដីគ្មានឧត្តមគតិ ចរិត ជាជនពាល អាចប្រឈម នឹងការ ចោទប្រកាន់ ពីតំណាងអយ្យការ ដើម្បីឲ្យចៅក្រមបន្តនីតិវិធីក្នុងការស៊ើបសួរ ។ ប្រសិនបើមន្ត្រីនគរបាលធម៌ ធ្វើកំណត់ហេតុស្ដាប់ចម្លើយ យល់ឃើញថាមានពិរុទ្ធ នៃបទល្មើសអំពើហិង្សាក្នុងគ្រួសារ ឋានៈខ្លួនមានតួនាទី កាន់តែជាស្ថានទោសនៃបទល្មើស។
សូមបញ្ជាក់ថា, ស្ត្រីភរិយា ជាជនរងគ្រោះ បានបង្ហោះថា, នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) 🙏🏻🙏🏻
ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ 🙏🏻🙏🏻។ នាងខ្ញុំ សូមអរគុណ 🙏🏻 ៕