ខ្មាន់កាំភ្លើងរហស្សនាម (ក្របី) បាញ់នារីជាងអ៊ុតសក់ម្នាក់​​​រងរបួសធ្ងន់

ខេត្តមណ្ឌលគិរី៖ នារីម្នាក់ដែលគេដឹងថាជាជាងអ៊ុតសក់ត្រូវខ្មាន់កាំភ្លើងបាញ់បណ្តាលឱ្យរងរបួសធ្ងន់កំពុងសង្គោះបន្ទាន់។

ហេតុការណ៍បាញ់ប្រហាទៅលើនារីម្នាក់នោះបានកើតឡើងនៅវេលា​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៤ មេ​សា ឆ្នាំ​២០២៣នៅ​ចំណុច​ចំការ​ស្រល់ ស្ថិត​នៅ​ភូមិ​អូរ​ស្ពានសង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី។

ប្រភពបានឱ្យដឹងថានារីរង​គ្រោះ​មានឈ្មោះ ច​ន សុវណ្ណ​ណេ​ត ហៅ​ហ្សា អាយុ​២៥​ឆ្នាំ ជា​ជាង​អ៊ុតសក់ មាន​ទីលំនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យក្រុងសែនមនោ​រម្យ ខេត្តមណ្ឌលគិរី ។

ប្ប្រភពបន្តថាក្រោយខ្មាន់កាំភ្លើង​ផ្ទុះអាវុធ​បណ្តាលអោយត្រូវនារីរងគ្រោះរួចក៏បានគេចខ្លួន​បាត់ ហើយសមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​ផ្ទាល់មាត់​ភ្លាម​ៗ នោះ​លោក​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័ណ្ឌកម្រិត​ធ្ងន់​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

សមត្ថកិច្ចបានអោយដឹងថាជន​រង​គ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​១​គ្រាប់​ដោយ​អាវុធ​ខ្លី ចំ​ដើមទ្រូង​ខាងស្ដាំ ក្បាល​គ្រាប់​ចូល​បៀម​នៅ​ក្រោម​ស្លាបប្រចៀវ និង​របួស​ប​ញ្ឆឹ​ត​ដើមដៃ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​បង្កែក​ខេត្តមណ្ឌលគិរី ។

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានប្រាប់អង្គភាពសារព័ត៌មាន Csndaily នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះថា ករណីនេះពិតជាកើតមានមែនហើយរហូតមកដល់ពេលនេះជនរងគ្រោះកំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ លោកស្នងការរងបាន
បញ្បញ្ជក់ប្រាប់ទៀតថា ជន​ដៃដល់ឈ្មោះ រស់ ពុទ្ធា (ហៅ​ក្របី) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នក​រកស៊ី មាន​ទីលំនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ លោកថាក្រោយកើតហេតុជនដៃដល់បានរត់គេចខ្លួនហើយកម្លាំងរបស់លោកកំពុងដុតដៃដុតជើងស្រាវជ្រាវដើម្បីតាមចាប់ខ្លួន​ជនសជនសង្ស័យយកមកផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ក្រុមគ្រួសារនារីរងគ្រោះកំពុងតែទទួចអោយសមត្ថកិច្ចខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ដែលគេបានប្រព្រឹតិផងខណ:ជននេះសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ។

ដោយឡែក គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ ខ្មាន់កាំភ្លើង​ដែល​ប្រើ​អំពើ​បាញ់​ប្រហារ​ទៅ​លើនារីជា​ជាង​អ៊ុតសក់​នោះ​នៅឡើយ​ទេ ដោយ​ជន​រង​គ្រោះ​របួសធ្ងន់់ពុងសង្គ្រោះបន្ទាន់នៅឡើយ ៕

ដោយ÷តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *