សម្តេចតេជោ បញ្ជាឱ្យបញ្ចប់សកម្មភាពអ្នកកាសែត លើស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វារ ដែលជាសកម្មភាពមួយខុសឆ្គងមិនអាចទទួលយកបាន។

សម្តេចតេចជោ ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែត Online ទាំងអស់ ទៅទទួលការអប់រំបន្ថែម ចៀសវាងការកើតឡើងបាតុភាពផ្សេងៗនៅក្នុងសង្គម ដូចករណីអ្នកកាសែត Online ម្នាក់ ដែលហួងហែងរឿងសកម្មភាពចរាចរណ៍លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានប្រកាសឱ្យបញ្ចប់សកម្មភាពវែកញែកគ្នាលើបណ្តាញសង្គមFacebook ពាក់ព័ន្ធសកម្មភាពលើស្ពានជ្រោយចង្វារ ជម្លោះរវាងអ្នកកាសែត Online និងអ្នកធ្វើដំណើរ និងសកម្មភាពគ្រូកាត់សក់សិស្ស។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្រូនិងសិស្ស មិនខុសពីឪពុកម្តាយ និងកូននោះទេ។ សម្តេចតេជោ ប្រកាសឱ្យមានការដាក់ពិន័យលើសិស្សដោយភាពសមស្រប ចៀសវាងការកាត់សក់សិស្សកណ្តាលចំណោមសិស្សក្នុងថ្នាក់ដូច្នេះ។ បើមិនត្រូវតាមស្តង់ដារសាលា ត្រូវឱ្យពួកគេទៅកាត់ ឬកាត់ឱ្យ ព្រោះគ្រូក៏មានកន្ត្រៃត្រង់ដឺដែរនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *