ក្រសួងបរិស្ថាន៖ មកស្គាល់​ទឹកធ្លាក់ «លែងអង លែងឃិន​» ស្ថិត​ក្នុង​ភូមិសាស្ត្រភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង

មណ្ឌល​គិរី ​៖​ ទឹកធ្លាក់ លែងអង លែងឃិន​ ស្ថិត​ក្នុង​ភូមិសាស្ត្រភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង​ ខេត្តមណ្ឌលគិរី​ គឺជាកេរ្តិ៍ដំណែលធម្មជាតិ បានសំងំលាក់ខ្លួនក្នុងព្រៃភ្នំ អមជាមួយទេសភាពដ៏ស្រស់ត្រកាល កំពុងរង់ចាំភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ នេះបើយោង​តាមប្រភពពី​ក្រសួង​បរិស្ថាន​ បានបង្ហាញនៅថ្ងៃពុធ ទី​២៥​ ខែមករា​ ឆ្នាំ​២០២៣នេះ​។

សូមជម្រាបថា​ ទឹកធ្លាក់ធម្មជាតិនេះ មានចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីផ្លូជាតិលេខ៧៦ ដោយធ្វើដំណើរតាមច្រកចូលផ្លូវលំក្រហម នៅផ្នែកខាងឆ្វេងដៃ។ ពេលធ្វើដំណើរពីភ្នំពេញហួសច្រកផ្លូវស្រុកអូរាំង ប្រមាណ១០០ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹម ជាទីឋានលម្ហែកាយ និងងួតទឹកកម្សាន្តដ៏ស្ងប់ស្ងាត់ ស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង និងមានចម្ងាយពីទីក្រុងសែនមនោរម្យ ២៦គីឡូម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *