លោកវរសេនីយ៍ឯក​ សុខ​ ហេង​ អធិការនគរបាលខណ្ឌព្រែកព្នៅ​ អញ្ជើញចុះសំណេះសំណាលជាមួយកងកម្លាំងនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥​

ភ្នំពេញ៖នៅថ្ងៃសៅរ៍៨រោច​ ខែបុស្ស​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២៣​ លោកវរសេនីយ៍ឯក​ សុខ​ ហេង​ អធិការនគរបាលខណ្ឌព្រែកព្នៅ​ ដឹកនាំ​ លោកអធិការរង​ ទទួលផែនការងារសេនាធិការ​ លោកអធិការរង​ ទទួលដឹកនាំផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ លោកអធិការរង​ ចុះពង្រឹកការងារតាមប៉ុស្តិ៍​ លោកនាយផ្នែកសេនាធិការ​ លោកនាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះសំណេះសំណាលជាមួយកងកម្លាំងនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥​ នឹងបានណែនាំដល់មន្រ្តីប៉ុស្តិ៍ទាំងអស់
-ត្រូវបេីកទ្វារ​ប៉ុស្តិ៍​២៤/២៤ម៉ោង
-ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញសេវាសាធារណ:ជូនប្រជាពលរដ្ឋ.
-ពន្លឿនការងារថតអត្តសញ្ញាណប័ណ្ណ​ សៀវភៅស្នាក់នៅ​ សៀវភៅគ្រួសារ​ ជូនប្រជាពលរដ្ឋ.
-រង់ចាំទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ នឹងមានចំណាត់ការជូនប្រជាពលរដ្ឋ
-ពង្រឹងការងារ​ ប្រចាំការ​ និងល្បាតបង្ការ-បង្ក្រាបបទល្មេីស​ ភូមិ​សង្កាត់មាន​សុវត្ថិភាព​
-សាមគ្គី​ភាព​ផ្ទៃ​ក្នុង៕

Leave a Reply

Your email address will not be published. Required fields are marked *