Elon Musk កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពី EU បន្ទាប់ពី Twitter បិទគណនីអ្នកសារព័ត៌មាន

បរទេស ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានធ្វើការព្រមានកំពូលមហាសេដ្ឋីលោក Elon Musk ជាមួយការដាក់ទណ្ឌកម្មមួយចំនួន បន្ទាប់ពី Twitter បានបានបិទគណនីរបស់អ្នកសារព័ត៌មានជាច្រើន ដោយក្នុងនោះមានអ្នកសារព័ត៌មានមកពីស្ថាប័ន CNN, New York Times និង Washington Post ជាដើម។

ប្រភពបានឱ្យដឹងថា Musk កំពុងស្ថិតនៅក្នុងបន្ទាត់ក្រហមរបស់សហភាពអឺរ៉ុប ដែលទំនងជាទទួលរងការដាក់ទណ្ឌកម្មឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញបើយោងតាមច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ក្រុមហ៊ុន Twitter អាចនឹងត្រូវបានផាកពិន័យរហូតដល់ ៦ភាគរយឯណោះនៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ខ្លួនសម្រាប់ការបំពានសិទ្ធិអ្នកប្រើប្រាស់។

ជុំវិញបញ្ហានេះអ្នកស្រី Vera Jourova ដែលជាអនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកវាយតម្លៃ និងតម្លាភាពបាននិយាយនៅក្នុងការបង្ហោះសារនៅលើ Twitter ថាព័ត៌មាននៃ«ការបិទគណនីអ្នកសារព័ត៌មានតាមអំពើចិត្តនៅលើ Twitter របស់ Musk គឺគួរឱ្យព្រួយបារម្ភ»។ Jourova បានបន្តទៀតថា «ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុបគឺទាមទារការគោរពសេរីភាពប្រេព័ន្ធផ្សព្វផ្សាយ និងសិទ្ធនិជាមូលដ្ឋាន» ហើយ «Elon Musk គួរតែដឹងអំពីរឿងនេះ ដែលនេះស្ថិតនៅក្រោមច្បាប់ #MediaFreedomAct របស់យើង»៕

Leave a Reply

Your email address will not be published. Required fields are marked *