ខេត្តកំពត÷នៅក្នុងដំណើរកំសាន្តចុងសប្តាហ៍កាលពីថ្ងៃ សៅរ៍ទី២៨ខែតុលាឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវគឹម ស៊ីវឡា បានចែកជូន អំណោយដល់ប្រជាពលរដ្ឋចាស់ជរាក្រីក្រដែលមានជីវភាពខ្វះខាតចំនួន៨ គ្រួសារ នៅភូមិកោះគ្រឹស្នាឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
អំណោយផ្ដល់ជូនក្នុង១គ្រួសារទទួលបាន មី២កេះ, សារុង២,អាវ យឺត២,ទឹកស៊ីអ៊ីវ ៦ដបនិងថវិកា 8 ម៉ឺនរៀល។
នៅក្នុងឱកាសនោះឯកឧត្តមឡោ ម៉េងហួតនិងលោកជំទាវ គឹម ស៊ីវឡាបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋយើងត្រូវថែទាំសុខភាពនៅរដូវរងារត្រជាក់នេះ។ លោកបានបន្តថាអំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះគឺតិចតួចប៉ុន្តែវាជាសទ្ធាជ្រះថ្លាដែលលោកធ្វើឡើងដើម្បីសំរាលការលំបាកនិងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកឧត្តមសេនីយ៍ទោបានផ្ដាំផ្ញើនូវការសួសសុខទុក្ខពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋទាំងអស់នោះផងដែរ។
ប្រជាពលរដ្ឋក្រីក្រចាស់ជរាដែលមានជីវភាពខ្វះខាតនៅភូមិ,ស្រុកខាងលើបានសម្ដែងនូវអំណប់គុណចំពោះឯកឧត្តមឡោម៉េងហួតនិងលោកជំទាវដែលបានជួយ ឧបត្ថម្ភដល់ក្រុមគ្រួសារពួកគាត់ដែលកំពុងជួបប្រទះការខ្វះខាតនៅពេលនេះ។ ជំនួយឧបត្ថម្ភទាំងនេះបើទោះបី ជាតិចតួចប៉ុន្តែបានរួមចំណែកកាត់បន្ថយការខ្វះខាតបានមួយរយៈពេលផងដែរ។ ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋក្រីក្រទាំងនោះសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនិងលោកជំទាវដែលបានជួយឧបត្ថម្ភដល់ពួកគាត់៕
ដោយ៖តុង សីហា