Club Bruges បន្តកំណត់ត្រាឈ្នះ ១០០% នៅ UCL ក្រោយបំបាក់ Atletico Madrid

ប្រុចសែល ៖ Club Bruges បានចាប់ផ្តើមលេងនៅពានអឺរ៉ុប UEFA Champions League ល្អបំផុត ១០០% តាមរយៈឈ្នះ ៣ប្រកួតជាប់ៗគ្នា ក្នុងចំណោម ៣ប្រកួតមកនេះ និងទើបតែបំបាក់ក្រុមខ្លាំង Atletico Madrid ២ទល់នឹង០ នៅរាត្រីឆ្លងចូលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា ពួកគេមានភាគរយខ្ពស់ខ្លាំងណាស់ ក្នុងការឆ្លងចូលវគ្គ ១៦ក្រុមចុងក្រោយជាបន្តទៀត ដ្បិតនាំមុខកំពូលតារាងដាច់ដល់ទៅ ៦ពិន្ទុ ក្រោយពេលប្រកួតបញ្ចប់ជើងទី១ នេះ។

កីឡាករ Kamal Sowal ដែលបានផ្ទេរចេញពីក្លិបអង់គ្លេស Leicester City នារដូវកាលមុននោះ ជាអ្នករកបានគ្រាប់បើកឆាក នៅមុនពេលបញ្ចប់វគ្គទី១ នៅមុនពេលមិត្តរួមក្រុម Ferran Jutgla ដែលអូសដាច់ខ្សែការពារជាច្រើននាក់របស់ Atletico ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៦២ ដើម្បីធានា ៣ពិន្ទុក្នុងពីការរកបាន ៩ពិន្ទុពេញផងនោះ។

តែយ៉ាងណាគូប្រជែងមកពីអេស្ប៉ាញ Atletico Madrid ក៏មានឱកាសរកគ្រាប់ ប៉ុន្តែធ្វើបានសម្រេចដោយបាល់ ១១ម៉ែត្រដែលទាត់ដោយខ្សែប្រយុទ្ធ Antoine Griezmann ដែលទើបចូលលេងបាន ២ប្រកួតសម្រាប់ក្លិបនារដូវកាលនេះ។

Club Bruges ដែលដឹកនាំដោយអតីតខ្សែការពារក្លិប Stoke City និង West Brom គឺលោក Carl Hoefkens មានប្រៀបកំពូលតារាងដាច់ ៦ពិន្ទុ គ្រាដែល FC Porto ស្គាល់រសជាតិឈ្នះលើកដំបូងនៅ UCL រដូវកាល ២០២២-២០២៣ ទៅលើគូប្រជែង Bayer Leverkusen ក្នុងលទ្ធផល ២ទល់នឹង០ ដែរ នៅពេលកីឡាករ Zaidu Sanusi និង Galeno ជាអ្នករកបានគ្រាប់បាល់ឲ្យម្ចាស់ផ្ទះនៅវគ្គទី២៕

Leave a Reply

Your email address will not be published. Required fields are marked *