រុស្ស៊ី យល់ព្រមដោះលែងទាហានស៊ីឈ្នួល ជាច្រើននាក់

មូស្គូ ៖ យោងតាមការប្រកាសដោយក្រសួងការបរទេស របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទីបំផុតរុស្សីបានសម្រេចចិត្ត ក្នុងការដោះលែងទាហានស៊ីឈ្នួល ចំនួន១០នាក់ ដែលពួកគេកន្លងមក បានពាក់ព័ន្ធទៅនឹងជម្លោះជាមួយនឹងអ៊ុយក្រែន។

ក្រុមទាហានស៊ីឈ្នួលដែលត្រូវបានគេដឹងថា មានប្រភពមកពីប្រទេសមួយចំនួន មានដូចជាប្រទេសក្រូអាត ប្រទេសម៉ារ៉ុក ប្រទេសស៊ុយអែត ប្រទេសអង់គ្លេស និងអាមេរិកផងដែរ ហើយ ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បណ្តោះអាសន្នជាមុនសិន។

គួរឲ្យដឹងដែរថា ព្រះអង្គម្ចាស់ Bin Salman គឺជាអ្នកចរចាសុំឲ្យមានការដោះលែង ដោយទ្រង់ផ្ទាល់តែម្តង ដែលវាគឺជាផ្នែកដ៏ធំមួយ នៃការដោះដូរអ្នកទោស រវាងគ្នារវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី។

ទោះបីជាមិនបានដឹងអំពីព័ត៌មានលំអិត អំពីការដោះដូរលើកនេះក្តី ប៉ុន្តែកន្លងមកប្រធានាធិបតីតួគី លោក Recep Tayyip Erdogan ធ្លាប់បានបញ្ជាក់ហើយថា ទាំងរុស្ស៊ី និងអ៊ុយក្រែន បានដាក់ការប្តេជ្ញាចិត្តក្នុងការដោះដូរអ្នកទោស ឲ្យបាន២០០នាក់រវាងគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *