ចំនួនត្រីបាឡែនងាប់ នៅឆ្នេរសមុទ្រអូស្រ្តាលី កើនដល់ ២០០ក្បាលហើយ

អូស្រ្តាលី ៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច បានឲ្យដឹងថា ចំនួនត្រីបាឡែន ងាប់នៅឆ្នេរសមុទ្រប្រទេសអូស្រ្តាលី កើនដល់ ២០០ក្បាលហើយ។

ក្រុមអ្នកជួយសង្គ្រោះអូស្ត្រាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ត្រីបាឡែនប្រហែល ២០០ ក្បាលបានងាប់ បន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរខ្សាច់ ដែលលាតសន្ធឹងលើឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Tasmania។

មានតែត្រីបាឡែនចំនួន ៣៥ក្បាលប៉ុណ្ណោះ ក្នុងចំណោមត្រីបាឡែនប្រហែល ២៣០ក្បាល ដែលត្រូវបានគេរកឃើញនៅលើឆ្នេរកាលពីថ្ងៃមុន នៅមានជីវិតនៅឡើយ នេះបើតាមអ្នកគ្រប់គ្រងផ្នែកសេវាកម្មសត្វព្រៃរបស់រដ្ឋលោក Brendon Clark បានប្រាប់អ្នកកាសែតនៅកន្លែងកើតហេតុ។

គេនៅមិនទាន់ដឹងនៅឡើយអំពីហេតុភេទ ដែលនាំត្រីបាឡែនទាំងនោះ ងាប់និងរសាត់អណ្តែត មកទើលើឆ្នេរអូស្រ្តាលីនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *