តុលាការកំពូល តម្កល់ទោសទណ្ឌិតខ្មែរឥស្លាមម្នាក់ ជាប់គុក២០ឆ្នាំ ពាក់ព័ន្ធនឹងការរំលោភ និងសម្លាប់ក្មេងស្ត្រីម្នាក់ នៅខេត្តកោះកុង

ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោសពិរុទ្ធជនជាខ្មែរឥស្លាមម្នាក់ ជាប់គុកកំណត់ ២០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភ និង សម្លាបក្មេងស្រីរងគ្រោះម្នាក់ ប្រព្រឹត្តនៅត្រង់ចំណុចចំណោតដីខ្មៅ ស្ថិតនៅភូមិទំនាប ឃុំ ត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង កាលពីអំឡុងខែមករា ឆ្នាំ២០២១។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះមានឈ្មោះ ហ៊ឹម សាអាត (ហៅ អ៊ូ អារីហ្វីន) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម។ ចំណែកជនរងគ្រោះ គឺជាក្មេងស្រីម្នាក់ មានអាយុ ១៦ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកចៅក្រម បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ទណ្ឌិត ហ៊ឹម សាអាត ត្រូវបានសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ អស់មួយជីវិត ពីបទ «ឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ» តាមបញ្ញត្តិមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

គាត់បានប្តឹងឧទ្ធរណ៍។ តែសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានតម្កល់សាលក្រម របស់សាលាដំបូងខេត្តកោះកុង តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក អស់មួយជីវិត មកត្រឹម ២០ឆ្នាំវិញ។ តែគាត់ក៏បន្ត ប្តឹងសាទុក្ខមកកាន់តុលាការកំពូលទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *