សម្តេចតេជោ នឹងមានជំនួបជាមួយ ថ្នាក់ដឹកនាំកំពូល UN EU បង់ក្លាដែស និងទីម័រ អំឡុងពេលស្នាក់នៅញូវយ៉ក

ភ្នំពេញ ៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃ២១-២៣ កញ្ញា ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានជំនួបបន្តបន្ទាប់ជាមួយ ថ្នាក់ដឹកនាំកំពូលរបស់ អង្គការសហប្រជាជាតិ(UN) EU នាយករដ្ឋមន្រ្តីបង់ក្លាដែស និងទីម័រ។

បើតាមកម្មវិធីផ្សាយកក្នុងហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចដឹកនាំ គណៈប្រតិភូចូលរួមក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃ២១ កញ្ញានេះ គឺសម្តេចនឹងមានជំនួបជាមួយលោក អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រីសេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដែស និងលោក ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *