លោក Robert Habeck៖ អាល្លឺម៉ង់ នឹងអស់ហ្គាសពីក្នុងស្តុក ត្រឹមនិទាឃរដូវខាងមុខ

ប៊ែរឡាំង ៖ រដ្ឋមន្ត្រីការបរទេស សេដ្ឋកិច្ច លោក Robert Habeck កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងអាចប្រឈមមុខទៅនឹងការផ្គត់ផ្គង់ហ្គាសអស់ពីក្នុងស្តុក ទោះបីជាបានព្យាយាមធ្វើការសន្សំ និងកាត់បន្ថយនៅតាមទីតាំងជាច្រើនកន្លែងកន្លងមកក្តី។

បច្ចុប្បន្នស្តុករបស់ប្រទេស មានចំនួនច្រើនជាង ៩០ភាគរយ យោងតាមការបញ្ជាក់ដោយទិន្នន័យ AGSI ប៉ុន្តែអះអាងថាចំនួនហ្គាស ទាំងនោះនឹងអាចថយ ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ នៅត្រឹមចុងរដូវរងារខាងមុខនេះ ខណៈដែលរដ្ឋាភិបាលទីក្រុងប៊ែរឡាំង មិនអាចបញ្ជាទិញហ្គាសបន្ថែម ពីប្រទេសរុស្សីឡើយ។

លោកបន្តបែបនេះថា ប្រសិនបើអ្វីៗដំណើរការល្អ ជាមួយនឹងការសន្សំសំចៃហ្គាស ហើយអាកាសធាតុអំណោយផលខ្លាំងនោះ យើងនឹងមានលទ្ធភាពក្នុងការ ប្រឈមមុខទៅនឹងបញ្ហារដូវរងានេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទីតាំងមួយចំនួននឹងអាច ថយចុះនៅត្រឹមចុងរដូវរងានេះ។

កាលពីខែសីហាកន្លងមក រដ្ឋមន្ត្រីក្រសួងការថាមពល Klaus Muller បានព្រមានម្តងហើយថា តាមរយៈស្តុកប្រមាណជា ៩៥ភាគរយ ប្រទេសនឹងមានលទ្ធភាព ក្នុងការប្រើប្រាស់អគ្គិសនី គ្រប់គ្រាន់នៅក្នុងរយៈពេល ២ខែកន្លះ ក្នុងរដូវត្រជាក់ព្រមទាំងការប្រើប្រាស់ នៅក្នុងឧស្សាហកម្មផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *