សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្ត Lexus nx-200t បុករះផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តស៊េរីទំនើបម៉ាក Lexus nx-200t មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុករះចូលផ្ទះប្រជាពលរដ្ឋ និងដើមឈើមួយដើមបាក់រាបដល់ដី និងផ្លាកប៉ាណូមួយដើមបណ្តាលឲ្យទ្រេត និងខូចខាតរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមណ្តោយផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បើកមួយគ្រឿង ម៉ាក Lexus nx -200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-0567 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩០០ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុករះចូលប្រជាពលរដ្ឋ បណ្ដាលឲ្យខូតខាតទ្វារផ្ទះ និងសំយ៉ាបផ្ទះ និងរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង ដើមឈឺមួយដើមបាក់រាបដល់ដីនិងបង្គោលប៉ាណូមួយដើមទៀតបណ្ដាលឲ្យទ្រេត និងបែកទុយោទឹក រួមនឹងសម្ភារៈមួយចំនួនទៀត។ឯរថយន្តបង្លខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងបានឃាត់ខ្លួនអ្នកបើកបរទុកប្រគល់ជូនជំនាញបន្ត ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *