ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ មេបញ្ជាការរងអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179)។

លោក សៀ ទីន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន២លានរៀល, ទឹកក្រូច៤កេស, ទឹកសុទ្ធ៤កេស ជូនដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ជាអំណោយសួរសុខទុក្ខផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *