លោកអេងសុភាពនាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ចេញឆែកស្អុយ ទឹកប្រាក់ ១០មុឺនដុល្លារ ត្រូវជនរងគ្រោះប្តឹងបទព្រហ្មទណ្ឌ !

ភ្នំពេញ : លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ចេញឆែកស្អុយ ទឹកប្រាក់ ១០មុឺនដុល្លារ ត្រូវជនរងគ្រោះប្តឹងបទព្រហ្មទណ្ឌ។ នេះបើយោងតាម
លិខិតកោះហៅ លើកទី១.របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមពាក្យបណ្តឹងជនរងគ្រោះ។

លោកឧត្តមសេនីយ៍ត ផាន់ តារាវុធ មេបញ្ញាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញបានចេញលិខិតកោះហៅ លើកទី១ អោយ លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុបដែលចេញឆែកស្អុយ ទឹកប្រាក់ ១០មុឺនដុល្លារ ចូលខ្លួនមកបំភ្លឺ។ នៅក្នុងករណីចេញមូលប្បទានប័ត្រមិនមានទឹកប្រាក់នេះយោងៈ មាត្រា ៩៤ និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
-បានឃើញពាក្យបណ្តឹងចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២២ ស្ដីពីករណី :  ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ក៏បានកោះហៅ
ឈ្មោះ អេង សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ សាសនាព្រះពុទ្ធមានទីលំនៅបច្ចុប្បន្នផ្ទះ១៥២អឺ ផ្លូវលេខ៥៩៨ ភូមិទំនប់  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  មុខរបរៈ នាយកក្រុម ហ៊ុន ប៊ី វា៉យ ជី វើលវ៉ាដ៍គ្រុប ឲ្យចូលមកកាន់ ការិយា ល័យ ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ដើម្បីចូលមកបំភ្លឺជុំវិញបញ្ហាផ្ទាល់ខ្លួនតាមពាក្យបណ្ដឹងព្រហ្មទណ្ឌរបស់ដើមបណ្តឹង ។ សាម៉ីខ្លួនត្រូវចូលមកឲ្យទាន់ពេលវេលានិងយកមកជាមួយនូវលិខិតស្នាមផ្សេងៗដែលទាក់ទិន ក្នុងករណី ខាងលើប្រសិនបើមាន ។

លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប  នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមជាមួយនឹងអ្នកកាសែត ស៊ី អេស អិន ដេលី (csndaily) យ៉ាងដូច្នេះថា “បាទបង ខ្ញំបានចេញសែកមួយសន្លឹកដើម្បីធានាការទូទាត់ជូនគាត់មែន តែដោយសាខ្ញំបង្វិលប្រាក់មិនទាន់ ខ្ញំបានសំពន្យាទៅទូទាត់ជួនគាត់នៅថ្ងៃព្រហស្ប៌ត្ត ទី29 វិញ បង បើមាន ខុសទាស់យ៉ាងណា ជាមួយខាងបង សូមបងមេត្តា យោគយល់ និង អធ្យាស្រ័យផង”។

រីឯដើមបណ្ដឹងបានបញ្ជាក់ថា, ការសន្យារបស់លោកអេងសុភាពកើតមានជាញឹកញាប់ ប៉ុន្តែគាត់មិនបានគោរពតាមកំណត់ឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *