នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនមនុស្ស ៨នាក់ ករណីលេងល្បែងមាន់ជល់តាមអនឡាញ

ពោធិ៍សាត់ ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៍មុឺងម៉ាត់ និងមតិណែនាំចង្អុលការដ៍ខ្ពស់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលពីលោកព្រះអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១និង៣៥នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង បានចុះប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងល្បែងស៊ីសង (មាន់ជល់តាមអនឡាញ)មួយកន្លែង ស្ថិតនៅចំណុចកញ្ចុះមួយកន្លែងដែលគេទុកចោល ក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិចុះឆ្មក់បង្ក្រាបទីតាំងលេងល្បែងមាន់ជល់តាមអនឡាញនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់ ដកហូតវត្ថុតាងមាន៖ ទូរស័ព្ទដៃចំនួន១៤គ្រឿង (ក្នុងនោះមានវេបសាយចំនួន ៨គ្រឿង), រថយន្តចំនួន ១គ្រឿង និង ម៉ូតូចំនួន ៧គ្រឿងផងដែរ។

អធិការនគរបាលក្រុងពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ៨នាក់ រួមនិងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *