សម្តេចតេជោ ហ៊ុន សែន៖ គួរទុកឱកាសឲ្យខ្ញុំ ជាអ្នកសម្របសម្រួល ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា នៅខែមករា ដើមឆ្នាំ២០២២សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ាដើម្បីសម្របសម្រួលបញ្ហាប្រទេសនេះ ដូច្នេះគួរទុកឱកាសឲ្យសម្តេចបានធ្វើរឿងនេះផង កុំអាលបន្ទោស។

សម្តេចតេជោ បន្តថា មានអ្នកខ្លះថាឲ្យសម្តេចរឿងទៅប្រជុំជាមួយ លោក ចូបៃឌិនប្រធានាធិបតីអាមេរិកមកអួត ។ សម្តេចថា បើជាប្រធានអាស៊ានមិនទៅចូលរួមប្រជុំ វាម៉េចកើត? អានេះវាឆ្កួតស្អីវា អាហ្នឹង។ ការថ្លែងរបស់សម្តេចនេះ បន្ទាប់ពីមានអ្នកខ្លះធ្វើការរិះគន់សម្តេចអំពីការប្រកាសទៅមីយ៉ាន់ម៉ា៕

Leave a Reply

Your email address will not be published. Required fields are marked *