ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ចំនួន២,៥ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំង ដឹកនាំដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៉ិត សុធា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ និងរឹបអូសបានថ្នាំញៀន ទម្ងន់ ២,៥ គីឡូក្រាម នៅក្នុងបន្ទប់ផ្ទះរបស់គាត់ ស្ថិតនៅក្នុងស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករតនាគារសាខា ខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបានថ្នាំញៀនប្រភេទ មេតំហ្វាតាមីន (ICE) ចំនួន២៥កញ្ចប់ ដែលលាក់ទុកលើពិដានផ្ទះ និង នៅក្នុងទូបន្ទប់របស់ជនសង្ស័យ មានទម្ងន់សរុប ២,៥គីឡូក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៥គ្រឿង, ឧបករណ៍អ៊ុតស្បោងចំនួន១ និងឧបករណ៍សម្រាប់វេចខ្ចប់ (ស្បោង ១ដុំ)។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការស្នងការនគរខេត្ត កំពង់ឆ្នាំង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *