ឯកឧត្តម រ័ត្ន ស៊្រាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈជាមួយពលរដ្ឋ ដើម្បីស្វែងរកផលប្រយោជន៍រួម

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌដង្កោ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ,នាយក-នាយករងរដ្ឋបាលខណ្ឌ,មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ,តំណាងអធិការនគរបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះខណ្ឌ, ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់, នាយកអនុវិទ្យាល័យ និងបឋមសិក្សា, ប្រធានមន្ទីរពេទ្យស្រុកប្រតិបត្តិដង្កោ,ប្រធានមណ្ឌលសុខភាព និងលោក លោកស្រី មេភូមិ អនុប្រធានភូមិ អង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៤៤៥នាក់, ស្រី ១៨៧នាក់។

នៅក្នុងវេទិកា ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរនិងសំណើ ចំនួន ៥០សំណើ ដាក់ជូនគណអធិបតីដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ ដែលក្នុងនោះមានសំណូមពរផ្ទាល់មាត់ ចំនួន ០៣ និងសំណើលាយល័ក្ខអក្សរ ចំនួន៤៧។

គណៈអធិបតីបាន ធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយជាក់ស្តែង តាមសំណើនិមួយៗរបស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសបើកវេទិកានោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកនូវអាហារសម្រន់ ចែកជូនដល់សមាជិកចូលរួមទាំងអស់ បានបរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *