កីឡាប្រដាល់ ក្រាក់ សម្ផស្ស ធ្លាក់ខ្លួនឈឺ ក្រលំបាក រកព្រឹកខ្វះល្ងាច ជីវិតគ្រួសាររស់ក្រោមខ្ទមកម្សត់

បាត់ដំបង ៖ កាលពី២០ឆ្នាំមុន អ្នកណាមិនស្គាល់រន្ទះជើង ក្រាក់ សម្ផស្ស កីឡាប្រដាល់ដ៏ល្បីកក្រើកសង្ឃវៀនគ្រប់ស្ថានីយទូរទស្សន៍ជាមួយ នឹងការបោះសំឡេង ក៏ដូចតម្កើងកីឡាប្រដាល់កម្ពុជា ឲ្យមានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស។

តែឥឡូវគ្មានអ្នកណាចង់ដឹង គ្មានអ្នកណាចង់អើពើគាត់ឡើយ ស្ថានភាពគាត់ពេលនេះ វេទនាមែនទែន រកព្រឹកខ្វះល្ងាច ឱជីវិត! ជីវភាពគ្រួសារម្នាក់ៗមិនដូចគ្នាទេ។

បើសិនជាអាចតាមក្លិបប្រដាល់នានា ជួយសារ៉េឲ្យគាត់បានធ្វើជាគ្រូជំនួយផង សូមអរគុណជាអនេកប្បការផងដែរ។

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ដោយចិត្តអាណិតអាសូរ និងសរសេរថា (គួរឲ្យសង្វេគ គ្រាន់តែអាហារ៣ពេល រកមិនចង់បានផង!!)។

ក្រាក់ សម្ផស្ស កីឡាប្រដាល់ដែលធ្លាប់ល្បីឈ្មោះ កំពុងធ្លាក់ខ្លួនមានជំងឺប្រចាំកាយ រស់នៅក្នុងខ្ទមដ៏កម្សត់ មានជីវភាពក្រីក្រ រកតែបាយហូបមិនចង់បានផង ដើរស៊ីឈ្នួលដាំដំឡូងឲ្យគេ បានលុយ ១ថ្ងៃ ហូប ១ថ្ងៃ។

facebook ផ្សេងទៀតសរសេរថា (ដោយទទួលបានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកថា ប្អូនប្រុស ក្រាក់ សម្ផស្ប អ្នកប្រដាល់ក្បាច់គុនខ្មែរ ជួបប្រទះជីវភាពខ្វះខាតខ្លាំង កំពុងត្រូវការជំនួយ ខ្ញុំបាទនិងក្រុមគ្រួសារ សូមឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ និងប្អូន ហេង ឡាលីន និងភរិយា ឧបត្ថម្ភ ៥០០ដុល្លារ។ ថវិកានេះ ខ្ញុំនឹងឲ្យក្មួយនៅបាត់ដំបងយកទៅជូនដល់ផ្ទះខ្ទមកំសត់របស់ប្អូនប្រុស ក្រាក់ សម្ផស្ប នៅស្រុកសំឡូត ខេត្តបាត់ដំបងតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *