អាហារសម្បូរសារធាតុចិញ្ចឹមបំផុតទាំង ១១ ដែលអ្នកគួរជ្រើសរើស

សុខភាព ៖ ដើម្បីបង្កើនបរិមាណសារធាតុចិញ្ចឹមដែលអ្នកទទួលទាន វាពិតជាសមហេតុផលក្នុងការចំណាយថវិការបស់អ្នកដោយឈ្លាសវៃ ដោយជ្រើសរើសអាហារដែលផ្ទុកសារធាតុចិញ្ចឹមច្រើនបំផុត។ ខាងក្រោមនេះ គឺជាអាហារ ១១ប្រភេទ ដែលសម្បូរសារធាតុចិញ្ចឹមច្រើនបំផុតលើលោក៖

១. ត្រីសាលម៉ុន៖ ត្រីខ្លាញ់ដូចជាត្រីសាលម៉ុន ផ្ទុកទៅដោយអាស៊ីតខ្លាញ់មានប្រយោជន៍ ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ។ វាជាការល្អក្នុងការបរិភោគត្រីដែលមានជាតិខ្លាញ់យ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍។ អ្នកដែលញ៉ាំត្រីសម្បូរខ្លាញ់ជាប្រចាំមានហានិភ័យទាបនៃជំងឺបេះដូង ជំងឺវង្វេង បាក់ទឹកចិត្ត និងបញ្ហាសុខភាពទូទៅជាច្រើនទៀត។

២. ស្លឹកស្ពៃ (Kale)៖ គឺក្រុមពូជស្ពៃក្តោបដែលដាំដុះសម្រាប់យកស្លឹកដែលអាចបរិភោគបាន។ វាជាបន្លែមួយក្នុងចំណោមបន្លែដែលមានសារធាតុចិញ្ចឹមច្រើនបំផុត។ វាផ្ទុកនូវវីតាមីន សារធាតុរ៉ែ និងសមាសធាតុដែលអាចប្រឆាំងជំងឺមហារីកបាន។

៣. សារាយសមុទ្រ៖ គឺជាបន្លែសមុទ្រមានជីវជាតិខ្ពស់។ ពួកវាមានជាតិអ៊ីយ៉ូតខ្ពស់ជាពិសេស ដែលមានសារសំខាន់សម្រាប់មុខងារក្រពេញទីរ៉ូអ៊ីតល្អបំផុត។

៤. ខ្ទឹមស៖ វាមានរសជាតិឆ្ងាញ់ និងមានសុខភាពល្អ។ វាមានជីវជាតិខ្ពស់ ហើយមានសមាសធាតុជីវសកម្មដែលបញ្ជាក់ពីលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺ។

៥. សត្វសមុទ្រដែលមានសំបក៖ គឺជាសត្វដែលមានជីវជាតិច្រើនបំផុតដែលមាននៅក្នុងសមុទ្រ។ ពួកវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន B12 និងស័ង្កសី។

៦. ដំឡូង៖ មានផ្ទុកនូវសារធាតុចិញ្ចឹមស្ទើរតែទាំងអស់ដែលអ្នកត្រូវការ។ ពួកវាអាចផ្តល់នូវបរិមាណដ៏ច្រើននៃម្សៅធន់។

៧. ថ្លើម៖ គឺជាសាច់សរីរាង្គដែលមានជីវជាតិខ្ពស់ ដែលមានបរិមាណដ៏ច្រើននៃវីតាមីន B ក៏ដូចជា សារធាតុដែលផ្តល់សុខភាពផ្សេងទៀត។

៨. ត្រីសាឌីន៖ ត្រីតូចៗដែលមានជាតិខ្លាញ់ដូចជាត្រីសាឌីនជាធម្មតាត្រូវបានបរិភោគទាំងមូល ដូច្នេះអ្នកទទួលទានសរីរាង្គ ឆ្អឹង និងផ្នែកដែលមានជីវជាតិផ្សេងៗទៀត។ ពួកវាផ្ទុកនូវសារធាតុចិញ្ចឹមស្ទើរតែទាំងអស់ដែលអ្នកត្រូវការ។

៩. ផ្លែប៊្លូបឺរី៖ មានសារធាតុចិញ្ចឹមច្រើនបើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀត ហើយផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលមួយចំនួនអាចបង្កើនបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងឈាមរបស់អ្នក និងការពារខួរក្បាលរបស់អ្នក។

១០. ស៊ុតលឿង៖ ស៊ុតទាំងមូលមានជីវជាតិច្រើន ដែលពេលខ្លះគេហៅថា “វីតាមីនធម្មជាតិ“។ ស៊ុតលឿងគឺជាកន្លែងដែលសារធាតុចិញ្ចឹមស្ទើរតែទាំងអស់។

១១. សូកូឡាខ្មៅ និងកាកាវ៖ មានសារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ណាស់។ ការទទួលទានវាជាប្រចាំអាចផ្តល់អត្ថប្រយោជន៍សុខភាពផ្សេងៗ។

ប្រសិនបើអ្នកចង់បានសារធាតុចិញ្ចឹមច្រើនដោយគ្មានកាឡូរីច្រើន យុទ្ធសាស្ត្រល្អបំផុតគឺការទទួលទានអាហារបំប៉ន។ ទោះជាយ៉ាងណាក៏ដោយ អាហារបំប៉នស្ទើរតែមិនអាចជំនួសរបបអាហារដែលមានសុខភាពល្អបានទេ។ មធ្យោបាយល្អប្រសើរជាងមុនដើម្បីទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលអ្នកត្រូវការគឺការបំពេញអាហាររបស់អ្នកជាមួយនឹងអាហារសម្បូរសារធាតុចិញ្ចឹម។ អាហារទាំងនេះរួមបញ្ចូលអាហារដែលមានសុខភាពល្អជាច្រើនដូចជាបន្លែ ផ្លែឈើ កាកាវ អាហារសមុទ្រ ស៊ុត និងថ្លើម។ ចូរចាប់ផ្តើមបន្ថែមអាហារខាងលើទៅក្នុងរបបអាហាររបស់អ្នកនៅថ្ងៃនេះ ដើម្បីទទួលបានអត្ថប្រយោជន៍របស់វា៕ source: healthline

Leave a Reply

Your email address will not be published. Required fields are marked *