តើសុខភាពផ្លូវចិត្តជាអ្វី? តើអ្វីបណ្តាលឱ្យមានជំងឺផ្លូវចិត្ត?

សុខភាព ៖ អារម្មណ៍ ផ្លូវចិត្ត និងសុខុមាលភាពសង្គម ត្រូវបានចាត់ទុកថា ជាសុខភាពផ្លូវចិត្ត។ សុខភាពផ្លូវចិត្តប៉ះពាល់ដល់របៀបដែលយើងគិត អារម្មណ៍ និងការធ្វើសកម្មភាព ហើយវាមានសារសំខាន់នៅគ្រប់ដំណាក់កាលនៃជីវិត តាំងពីកុមារភាព និងវ័យជំទង់រហូតដល់ពេញវ័យ។

តើអ្វីបណ្តាលឱ្យមានជំងឺផ្លូវចិត្ត? មិនមានមូលហេតុតែមួយសម្រាប់ជំងឺផ្លូវចិត្តទេ។ កត្តាមួយចំនួនអាចរួមចំណែកដល់ហានិភ័យនៃជំងឺផ្លូវចិត្តដូចជា បទពិសោធមិនល្អក្នុងជីវិត ដូចជាប្រវត្តិនៃការរំលោភបំពាន (ឧទាហរណ៍ ការរំលោភបំពានលើកុមារ ការរំលោភផ្លូវភេទ ការឃើញអំពើហិង្សា។ល។) បទពិសោធទាក់ទងនឹងស្ថានភាពវេជ្ជសាស្ត្រ ដូចជាជំងឺមហារីក ឬជំងឺទឹកនោមផ្អែម(រ៉ាំរ៉ៃ) កត្តាជីវសាស្ត្រ ឬអតុល្យភាពគីមីនៅក្នុងខួរក្បាល ការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន មានអារម្មណ៍ឯកោ ។ល។

តើជំងឺផ្លូវចិត្តមានញឹកញាប់ប៉ុណ្ណា? តាមការសិក្សានៅសហរដ្ឋអាម៉េរិក បានបង្ហាញថា ជំងឺផ្លូវចិត្ត គឺស្ថិតក្នុងចំណោមស្ថានភាពសុខភាពទូទៅបំផុត។ ច្រើនជាង ៥០% ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺផ្លូវចិត្ត។ ជនជាតិអាម៉េរិក ១ ក្នុងចំណោម ៥ នាក់  ជួបប្រទះនឹងជំងឺផ្លូវចិត្តរៀងរាល់ឆ្នាំ។ កុមារ ម្នាក់ក្នុងចំណោម ៥ នាក់ មិនថាបច្ចុប្បន្ន ឬក្នុងពេលណាមួយក្នុងជីវិតរបស់ពួកគេ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ ម្នាក់ក្នុងចំណោម ២៥នាក់ រស់នៅជាមួយនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដូចជាជំងឺវិកលចរិក ជំងឺបាយប៉ូឡា(បណ្តាលឱ្យមានការផ្លាស់ប្ដូរអារម្មណ៍ និងថាមពលខ្លាំង) ឬជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ឬហៅថាdepression (ជាជំងឺផ្លូវចិត្តដែលកំណត់ដោយអារម្មណ៍ធ្លាក់ទឹកចិត្តជាប្រចាំ ការបាត់បង់ការសប្បាយ ឬចំណាប់អារម្មណ៍ក្នុងជីវិតរយៈពេលវែង ជារឿយៗមានរោគសញ្ញាផ្សេងទៀតដូចជាការគេងមិនលក់ និងមានគំនិតចង់ធ្វើអត្តឃាត)។

ហេតុអ្វីបានជាសុខភាពផ្លូវចិត្តមានសារសំខាន់សម្រាប់សុខភាពទូទៅ? សុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺជាសមាសធាតុសំខាន់ដូចគ្នានៃសុខភាពទូទៅ។ ជាឧទាហរណ៍ ជំងឺធ្លាក់ទឹកចិត្តបង្កើនហានិភ័យសម្រាប់បញ្ហាសុខភាពរាងកាយជាច្រើនប្រភេទ ជាពិសេសលក្ខខណ្ឌយូរអង្វែង ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ដូចគ្នានេះដែរ វត្តមាននៃជំងឺរ៉ាំរ៉ៃអាចបង្កើនហានិភ័យនៃជំងឺផ្លូវចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *