ជំងឺធាត់៖ ការយល់ខុសជាទូទៅចំនួន៥ ពាក់ព័ន្ធនឹងជំងឺធាត់

សុខភាព ៖ មានការយល់ខុសជាច្រើនដែលទាក់ទងនឹងការធាត់។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបកស្រាយ ពីការយល់ខុសមួយចំនួន អំពីភាពធាត់៖

ទី១. ដើម្បីកាត់បន្ថយការធាត់ គ្រាន់តែញ៉ាំតិច និងធ្វើចលនាច្រើន (ជាការយល់ខុស)៖ ករណីជាច្រើនក្នុងការប្រើប្រាស់កាឡូរីច្រើនជាងតម្រូវការរបស់រាងកាយ នៃរយៈពេលយូរ គឺជាមូលហេតុផ្ទាល់នៃការធាត់ ហើយវិធានការសម្រាប់កាត់បន្ថយភាពធាត់ គឺការកាត់បន្ថយការទទួលទានកាឡូរី និងបង្កើនសកម្មភាពរាងកាយ(ហាត់ប្រាណ)។ ទោះបីជារបបអាហារ និងការធ្វើលំហាត់ប្រាណ ជាកត្តាសំខាន់ក៏ដោយ កត្តាដែលមិនពាក់ព័ន្ធមួយចំនួនក៏អាចដើរតួយ៉ាងសំខាន់ក្នុងការជំរុញឲ្យធាត់ផងដែរ។ កត្តាមួយចំនួនដែលមនុស្សភាគច្រើន មិនបានចាប់អារម្មណ៍រួមមាន៖ ការគេងមិនគ្រប់គ្រាន់ ភាពតានតឹងផ្លូវចិត្ត ការឈឺចាប់រ៉ាំរ៉ៃ ការរំខានដល់ប្រព័ន្ធ endocrine (អរម៉ូន) និងការប្រើប្រាស់ថ្នាំមួយចំនួន។ នៅក្នុងករណីទាំងនោះ ការញ៉ាំច្រើនពេក អាចជារោគសញ្ញា ជាជាងមូលហេតុនៃការធាត់។

ម្យ៉ាងទៀត កត្តាមួយចំនួនទៀតក៏អាចបង្កើនឱកាសនៃការធាត់ផងដែរ។ ឧទាហរណ៍ ភាពតានតឹង អាចនឹងបង្កើនឱកាសនៃការធាត់៖ ភាពធាត់អាចជាភាពតានតឹងសម្រាប់មនុស្សមួយចំនួន បង្កើនកម្រិតស្ត្រេស ហើយក៏បង្កឱ្យមានភាពធាត់(ជាវដ្ត៖ ភាពតានតឹងអាចបង្កើនឱកាសនៃការធាត់ ការធាត់បង្កើនឱកាសនៃភាពតាងតឹង)។ បន្ថែមពីលើនេះ ភាពតានតឹងអាចប៉ះពាល់ដល់គុណភាពនៃការគេង (អាចបណ្តាលឱ្យមានការងងុយគេង) ដែលជាកត្តាមួយទៀតក្នុងការវិវត្តនៃភាពធាត់។

ការគេងមិនលក់ ក៏ទំនងជាបង្កើនកម្រិតស្ត្រេសដែរ។ ការគេងដោយដកដង្ហើមមិនប្រក្រតី គឺជាជំងឺដំណេកដ៏ធ្ងន់ធ្ងរមួយ ដែលអាចកើតមាន ខណៈការដកដង្ហើមនោះ ម្តងឈប់ និងម្តងចាប់ផ្តើម។ ជំងឺរ៉ាំរ៉ៃ និងការធាត់ មានទំនាក់ទំនងដ៏ស្មុគ្រស្មាញ និងខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែទំនងជាមានកត្តាគីមីដែលនៅជុំវិញខ្លួន ការធ្លាក់ទឹកចិត្ត និងរបៀបរស់នៅ។ ការឈឺចាប់រ៉ាំរ៉ៃនឹងបង្កើនកម្រិតស្ត្រេស និងផលប៉ះពាល់ដល់ដំណេក។ ការគេង និងជំងឺរ៉ាំរ៉ៃ ជាកត្តាទំនាក់ទំនងដែលអាចជំរុញឱ្យធាត់។

ទី២. ភាពធាត់បណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម (ជាការយល់ខុស)៖ ភាពធាត់មិនបណ្តាលឱ្យមានជំងឺទឹកនោមផ្អែមដោយផ្ទាល់ទេ។ វាគឺជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ប៉ុន្តែមិនមែនគ្រប់គ្នាដែលមានជំងឺធាត់ នឹងវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២នោះទេ ហើយមិនមែនគ្រប់គ្នាដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ សុទ្ធតែមានជំងឺធាត់នោះដែរ។ ភាពធាត់ក៏ជាកត្តាហានិភ័យសម្រាប់ជំងឺទឹកនោមផ្អែមពេលមានគភ៌ ដែលកើតឡើងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែវាមិនមែនជាកត្តាហានិភ័យសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី១ នោះដែរ។

ទី៣. មនុស្សធាត់ ដោយសារតែខ្ជិល (ជាការយល់ខុស)៖ របៀបរស់នៅអសកម្ម (ខ្ជិល) គឺជាកត្តានាំឱ្យធាត់ ហើយរបៀបរស់នៅបែបសកម្ម អាចជួយសម្រកទម្ងន់បាន។ ប៉ុន្តែភាពធាត់កើតឡើង គឺមានកត្តាជាច្រើនផ្សេងទៀត (លើសពីភាព អសកម្ម)។ បញ្ហាសុខភាពផ្លូវចិត្តមួយចំនួនអាចជះឥទ្ធិពលយ៉ាងខ្លាំងទំនាក់ទំនងរវាងជំងឺធ្លាក់ទឹកចិត្ត និងជំងឺធាត់។

ទី៤. ប្រសិនបើសាច់ញត្តិជិតស្និទ្ធរបស់អ្នកមានជំងឺធាត់ អ្នកក៏ដូចគ្នាដែរ (ជាការយល់ខុស)៖ ខណៈហ្សែនហាក់ដូចជាដើរតួយ៉ាងសំខាន់ក្នុងការធាត់ ប៉ុន្តែទំនាក់ទំនងរវាងភាពធាត់ និងហ្សែន គឺស្មុគ្រស្មាញ។ ក្នុងន័យនេះ អ្នកដែលមានសាច់ញាតិមានជំងឺធាត់ មិនជាកត្តានៃការធាត់ទាំងស្រុងទេ។ ទោះយ៉ាងណា ឱកាសរបស់ពួកគេក្នុងការក្លាយជាធាត់គឺខ្ពស់ ដោយរបបអាហារ និងរបៀបរស់នៅស្រដៀងគ្នា។

ទី៥. ភាពធាត់មិនប៉ះពាល់ដល់សុខភាព (ជាការយល់ខុស)៖ ភាពធាត់បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ជំងឺសរសៃឈាមបេះដូង ជំងឺរលាកសន្លាក់ឆ្អឹង ការគេងដោយដកដង្ហើមមិនប្រក្រតី (Sleep apnea) និងស្ថានភាពសុខភាពផ្លូវចិត្តមួយចំនួន។ សម្រាប់អ្នកធាត់ សូម្បីតែការសម្រកទម្ងន់តិចតួចក៏អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពដែរ។ យោងតាម CDC ការសម្រកទម្ងន់ពី ៥ទៅ១០% នៃទម្ងន់រាងកាយសរុបរបស់អ្នក ទំនងជាផ្តល់អត្ថប្រយោជន៍ដល់សុខភាព ដូចជាការធ្វើឱ្យប្រសើរឡើងនូវសម្ពាធឈាម កូលេស្តេរ៉ុលក្នុងឈាម និងជាតិស្ករក្នុងឈាម។ ទន្ទឹមនឹងនេះដែរ ការសម្រកទម្ងន់អាចកាត់បន្ថយការស្លាប់មុនអាយុចំពោះមនុស្សពេញវ័យដែលមានជំងឺធាត់ផងដែរ៕

source: medicalnewstoday

Leave a Reply

Your email address will not be published. Required fields are marked *