ឧត្តមសេនីយ៍ឯក ស ថេត អញ្ជេីញទទួលរថយន្ត​ និងម៉ូតូ​ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា​ សុខ​ ហុង​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្ត​ និងម៉ូតូ​ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា​ សុខ​ ហុង​។

ក្នុងពិធីនេះដែរ​ ឯកឧត្តមស្នងការ​ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា សុខ ហុង ដែលបាននាំយកជារថយន្ត Ford ឆ្នាំ២០២៣ ចំនួន១គ្រឿង និងម៉ូតូហុងដាសេរីឆ្នាំ២០២៣ ចំនួន ១០គ្រឿង ប្រគល់ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រេីប្រាស់ បម្រេីផលប្រយោជន៍អង្គភាព ជាពិសេសប្រេីប្រាស់សម្រាប់ការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ សូមជូនពរដល់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារមានសុខភាពល្អ​ ជាពិសេសកាន់តែជោគជ័យ និងរីកចម្រេីន លេីការប្រកបអាជីវកម្មគ្រប់ប្រភេទ៕

Leave a Reply

Your email address will not be published. Required fields are marked *