៣សញ្ញា បង្ហាញថា អ្នកជាមនុស្សមានះ រឹងរូសបំផុត

សុខភាព ៖ ភាពមានះរឹងរូសដែលមាននៅក្នុងខ្លួនមនុស្សម្នាក់ៗ អាចមិនមែនជាបញ្ហាប្រឈមនោះទេ ដរាបណាយើងចេះទទួលស្គាល់ថាខ្លួនកំពុងមានវា ហើយបានកែប្រែវាឱ្យល្អជាងមុន។  តាមបទពិសោធជាក់ស្ដែង ភាពរឹងចចេសនាំទៅរកភាពក្រអឺតក្រទម ហើយសញ្ញាទាំង៣ខាងក្រោមនេះ បង្ហាញថា អ្នកជាមនុស្សរឹងរូសបំផុត៖

១. អ្នកខ្លាចស្ថានភាពថ្មីៗ

មនុស្សរឹងរូសតែងតែខ្លាចការផ្លាស់ប្ដូរ។ ពួកគេយល់ឃើញថា ស្ថានភាពថ្មីជាការគំរាមកំហែងដែលគួរជៀសវាងតាមតែអាចធ្វើទៅបាន។ ក្នុងករណីដែលនរណាម្នាក់ ព្យាយាមកំណត់ការផ្លាស់ប្ដូរលើពួកគេ នោះគេអាចចាត់ទុកអ្នកនោះថាជាអ្នកគៀបសង្កត់មកលើខ្លួន ហើយពួកគេមិនអាចទទួលយកការពិតបានទេ និងតែងតែព្យាយាមទាញយកហេតុផលផ្សេងៗមកបិទបាំងការពិត។

២. អ្នកប្រកែកអំពីកំហុសគ្រប់យ៉ាង

មនុស្សរឹងរូស មានបញ្ហាក្នុងការទទួលស្គាល់ពេលគេធ្វើខុស។ ពួកគេចង់ប្រកែកយកឈ្នះជាជាងទទួលការណែនាំ ឬស្ដីប្រដៅ។ ដូច្នេះ ហើយបានជាមនុស្សរឹងរូសពេលខ្លះឯកាខ្លាំង ព្រោះគេយល់ថាគ្មានអ្នកណាម្នាក់គិតល្អមកលើខ្លួន ហើយតែងតែព្យាយាមចាប់កំហុសខ្លួន។

៣. អ្នកមិនដែលផ្លាស់ប្តូរគំនិតរបស់អ្នកទេ

មនុស្សរឹងរូសបោកប្រាស់ខ្លួនឯងពីការរីកចម្រើន និងការផ្លាស់ប្ដូរ។ ពួកគេប្រកាន់ខ្ជាប់នូវជំនឿពីអតីតកាលនៅក្នុងការខិតខំប្រឹងប្រែងខុសឆ្គងដើម្បីការពារខ្លួនពីការផ្លាស់ប្ដូរ។ បើគេគិតលើអ្វីមួយហើយ គឺប្រកាន់ខ្ជាប់ថាគំនិតនោះត្រូវរហូត បើទោះបីអ្នកដទៃមានអំណះអំណាងថាមានគំនិតផ្សេងល្អជាងនេះក៏ដោយ។

តើអ្នកមានចំណុចណាមួយនៅក្នុងការរៀបរាប់ខាងលើដែរទេ? ចូរឆ្លុះបញ្ចាំងមកលើចិត្តគំនិតខ្លួនឯង ហើយទទួលស្គាល់ពីចរិតលក្ខណៈរបស់ខ្លួន ស្វែងរកភាពខ្លាំងភាពខ្សោយ ឆ្ពោះទៅកាន់ការពង្រឹងសុខភាពកាយ-ចិត្តឱ្យបានល្អប្រសើរជាងមុន៕

ប្រភព៖ pakwired

Leave a Reply

Your email address will not be published. Required fields are marked *