កាំភ្លើងធំ Arsenal ទិញបានខ្សែប្រយុទ្ធ Jesus ពីក្លិប Man City ក្នុងតម្លៃ ៤៥លានផោន ដើម្បីជំនួស Lacazette

ឡុងដ៍ ៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា ទិញបានខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus ពីក្លិបរួមលីគ Manchester City ជាផ្លូវការហើយ ក្នុងតម្លៃ ៤៥លានផោន។

Jesus ដែលធ្លាប់ធ្វើការជាមួយ Mikel Aateta កាលពីបុរសសញ្ជាតិអេស្ប៉ាញធ្វើជាជំនួយការគ្រូបង្វឹកលោក Pep Guardiola នឹងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Emirates ដែលបានបញ្ចប់ការស្វែងខ្សែប្រយុទ្ធមកជំនួសកន្លែង Alexandre Lacazette ដែលបានចាកចេញនោះ។

ការផ្ទេរ Jesus ចេញនេះ ត្រូវបានគេគិតថា ក្រោយពីការមកដល់របស់ខ្សែប្រយុទ្ធដូចគ្នា Erling Haaland ពីក្លិបអាល្លឹម៉ង់ Borussia Dortmund ហើយលុយដែលបានពីការលក់ Jesus នោះដែរនឹងយកទៅទិញខ្សែបម្រើ Kevin Phillips ពីក្លិប Leeds United បន្តទៀតដែរ។

ចំណែកឯ Arsenal បានបន្តខិតខំពង្រឹងតំបន់ប្រយុទ្ធដដែល ដ្បិតពួកគេរកបាន ៦១គ្រាប់នៅ Premier League នារដូវកាលមុន ហើយក៏រំពឹងថា Jesus នឹងបន្តជួយពួកគេធ្វើបានបែបនេះទៀតដែរ នៅពេលកីឡាករវ័យ ២៥ឆ្នាំខាងលើនេះតែងតែធ្វើព្យុះធ្វើភ្លៀងផងដែរជាមួយ City នៅពានអឺរ៉ុប UEFA Champions League៕

Leave a Reply

Your email address will not be published. Required fields are marked *