UN ៖ ពួកតាលីបង់ កំពុងជ្រៀតជ្រែកការផ្ដល់ជំនួយគ្រោះរញ្ជួយដី ដោយរាំងខ្ទប់ការផ្ទេរសាច់ប្រាក់ចូលប្រទេស

UN ៖ ក្រុមតាលីបង់ ដែលកំពុងកាន់អំណាចនៅអាហ្វហ្គានីស្ថានកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការជួយសម្រួលដល់ការទទួលបានមូលនិធិមនុស្សធម៌ចូលទៅក្នុងប្រទេសនេះ ហើយកំពុងជ្រៀតជ្រែកក្នុងការផ្ដល់ជំនួយ។ នេះបើយោងតាមប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក ម៉ាទីន ហ្គ្រីសហ្វីត (Martin Griffiths) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី២៣ ខែមិថុនា។

ចាប់តាំងពីក្រុមតាលីបង់ បានចូលកាន់តំណែងក្នុងខែសីហា ខណៈដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាម៉េរិកបានដកខ្លួនចេញ បន្ទាប់ពីសង្គ្រាមអស់រយៈពេលពីរទសវត្សរ៍មកនោះ។

តាមរ៉យទ័រ លោក ហ្គ្រីសហ្វីត បានប្រាប់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសថា «ប្រព័ន្ធធនាគារផ្លូវការនៅតែបន្តរារាំងការផ្ទេរប្រាក់ ដោយសារតែហានិភ័យហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់បណ្តាញទូទាត់ និងបណ្តាលឱ្យមានការបែកបាក់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់»។

អង្គការសហប្រជាជាតិ បាននិងកំពុងព្យាយាមចាប់ផ្តើមធ្វើប្រព័ន្ធមួយ ដែលត្រូវបានពិពណ៌នាថាជាកន្លែងផ្លាស់ប្ដូរមនុស្សធម៌ (HEF)ដើម្បីផ្លាស់ប្ដូរជំនួយរាប់លានដុល្លារសម្រាប់រូបិយបណ្ណអាហ្វហ្គានីស្ថាននៅក្នុងផែនការមួយដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច និងចៀសវៀងមេដឹកនាំតាលីបង់ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម។

នេះគឺជាបញ្ហាដែលនឹងមិនអាចដោះស្រាយដោយខ្លួនឯងបាន ។ លោក ម៉ាទីន ហ្គ្រីសហ្វីត បានបញ្ជាក់បែបនេះ ដោយបន្ថែមថា រហូតមកដល់ប្រព័ន្ធធនាគារផ្លូវការរបស់អាហ្វហ្គានីស្ថាន អាចនឹងដំណើរការបានត្រឹមត្រូវម្ដងទៀត។ លោកបាននិយាយថា ប្រហែលពាក់កណ្តាលនៃក្រុមជំនួយដែលត្រូវបានស្ទង់មតិដោយអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ បានរាយការណ៍ពីផលលំបាកក្នុងការផ្ទេរមូលនិធិទៅប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្លាក់ចុះពី ៨៧ ភាគរយ នៅក្នុងខែតុលា។

អាជ្ញាធរ តាលីបង់ កំពុងជ្រៀតជ្រែកកាន់តែខ្លាំងឡើង ក្នុងការផ្តល់ជំនួយមនុស្សធម៌ ទោះបីជាមានការសន្យាចំពោះមន្ត្រីអង្គការសហប្រជាជាតិ កាលពីខែកញ្ញាថា ពួកគេនឹងមិនធ្វើក៏ដោយ។ លោក Griffiths បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិបានទទួលត្រឹមតែមួយភាគបីនៃចំនួន ៤.៤ ពាន់លានដុល្លារ ដែលវាត្រូវការដើម្បីបំពេញតម្រូវការមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២២។ លោកបានបន្ថែមទៀតថា៖ «យើងមិនមានថវិកាគ្រប់គ្រាន់ទេ»៕

Leave a Reply

Your email address will not be published. Required fields are marked *