អាល្លឺម៉ង់ ប្រកាសអាសន្នដំណាក់កាលទី២ សម្រាប់ផែនការហ្គាស

ប៊ែរឡាំង ៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអាសន្ន ដំណាក់កាលទី២របស់ខ្លួន ចំពោះផែនការប្រើប្រាស់ធនធានហ្គាសរបស់ប្រទេស បន្ទាប់ពីរុស្ស៊ីបានធ្វើការកាត់បន្ថយការផ្គត់ផ្គង់ហ្គាស តាមបំពង់បង្ហូរហ្គាស Nort Stream 1 ដល់ទៅ៤០ភាគរយ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោករដ្ឋមន្ត្រីកិច្ចការងារ សេដ្ឋកិច្ច និងអាកាសធាតុ Robert Habeck បានបញ្ជាក់បែបនេះទៀតថា៖ ស្ថានភាពពេលនេះ គឺពិតជាគ្រោះថ្នាក់ និងគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ហើយវាគឺជាសកម្មភាពដែលវាយប្រហារចំៗ មកលើសេដ្ឋកិច្ច របស់អាល្លឺម៉ង់។

លោក Habeck បានបន្តទៀតថា៖ ទោះបីជាហ្គាសរបស់អាល្លឺម៉ង់ ដែលបានស្តុកទុកត្រូវបានធ្វើឡើងរួចរាល់ និងមានទំហំច្រើនជាងកាលពីឆ្នាំទៅក្តី ប៉ុន្តែតម្រូវការបន្ថែម គឺនៅតែមានចំនួន ច្រើនជាងនេះ ជាពិសេស នៅពេលដែលរដូវក្តៅរងាចូលមកដល់នាពេលខាងមុខ។

គួរឲ្យដឹងដែរថា កាលពីខែមីនាកន្លងមក រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសអំពីផែនការត្រៀមខ្លួន ៣ដំណាក់កាល ក្នុងការប្រកាសអាសន្ន ទៅលើវិស័យថាមពលហ្គាសហើយដំណាក់កាល ត្រូវបានអនុវត្តភ្លាម តាំងតែពីពេលនោះមកម្ល៉េះ៕

Leave a Reply

Your email address will not be published. Required fields are marked *