ផ្កាម្លិះ អាចព្យាបាលជំងឺជាច្រើនមុខ

សុខភាព ៖ ម្លិះ គឺជាឈ្មោះឈើតូចពួកមួយ ផ្កាសម្បុរស ក្លិនក្រអូបត្រជាក់, គេដាំយកផ្កាប្រើការបានច្រើនយ៉ាង។ ម្លិះមានច្រើនប្ហរភេទ តែម្លិះដែលគេស្គាល់ជាទូទៅបំផុត គឺម្លិះរួត ជាម្លិះដែលមានផ្កាជារួតៗច្រើនស្រទាប់ និងម្លិះលា ជាម្លិះដែលមានផ្ការីកលាឥតរួត ។ ក្រៅពីប្រើជាគ្រៀងលម្អដ៏មានសារសំខាន់ក្នុងផ្នែកវប្បធម៌ហើយនោះ ម្លិះក៏ត្រូវបានប្រើជាឱសថអាចព្យបាលជំងឺជាច្រើនមុខ។

យោងតាមការសិក្សាស្រាវជ្រាវ ផលិតក្លិនក្រអូបដែលចម្រាញ់ចេញពីផ្កាម្លិះជួយមនុស្សឱ្យជាសះស្បើយពីការគេងមិនលក់។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំឱ្យដាំវានៅខាងក្នុងបន្ទប់គេង ព្រោះថាវាអាចជួយក្នុងការគេងលក់ស្រួល។ នៅក្នុងឱសថចិនម្លិះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការសម្អាតឈាម ព្យាបាលរបួសរាងកាយ និងជួយសម្រាលបញ្ហាប្លោកនោម។ ផ្កានេះក៏មានប្រសិទ្ធភាពផងដែរក្នុងការកាត់បន្ថយការធ្លាក់ទឹកចិត្ត ភាពតានតឹង ការថប់បារម្ភ ការគេងមិនលក់ និងជំងឺស្រដៀងគ្នានេះ។ មានសារធាតុគីមីមួយចំនួនដែលត្រូវបានរកឃើញនៅក្នុងផ្កាម្លិះ ដែលជួយក្នុងការកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីន និងការពារការឡើងជាតិស្ករ។ សារធាតុចម្រាញ់ចេញពីផ្កាម្លិះ ត្រូវបានគេជឿថាជួយកាត់បន្ថយការហើម កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងកូលេស្តេរ៉ុល ការពារថ្លើម និងជួយព្យាបាលការឆ្លងមេរោគ។

* គួរប្រយ័ត្ន៖

ទោះយ៉ាងណា ក្នុងករណីខ្លះសារធាតុចម្រាញ់ចេញពីផ្កាម្លិះ អាចបណ្តាលឱ្យរាគនៅពេលលេបតាមមាត់ និងអាចបណ្តាលឱ្យរលាកស្បែកនៅពេលលាប ។ បន្ថែមពីនេះ មិនមានភស្ដុងតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន អាចមានសុវត្ថិភាំពក្នុងប្រើប្រាស់ឱសថផ្កាម្លិះនោះទេ។ ដូច្នេះ សូមសាកសួរអ្នកជំនាញមុនពេលសម្រេចចិត្តយកវាមកប្រើប្រាស់៕

Leave a Reply

Your email address will not be published. Required fields are marked *