ជនជាតិជប៉ុនម្នាក់ ត្រូវក្រុមចោរវាយប្លន់យកទ្រព្យសម្បត្តិបានសម្រេច ដែលមានតម្លៃប្រហែល១០ម៉ឺនដូល្លារ

ភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់ បានធ្វើដំណើរនៅតាមមាត់ទន្លេ ត្រូវក្រុមចោរវាយប្លន់យកទ្រព្យសម្បត្តិបានសម្រេច ប្រហែល១០ម៉ឺនដូល្លារ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ទន្លេ តាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ  កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះជាបុរសជនជាតិជប៉ុន មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៣០ឆ្នាំ បាត់បង់ទ្រព្យសម្បត្តិរួមមាន៖ ខ្សែ.កពេជ្រ ១ខ្សែ, នាឡិកាមួយខ្សែ, ចិញ្ចៀនពេជ្រ ១វង់ និងលុយមួយចំនួន។ ជនរងគ្រោះប្រាប់ថា ខ្សែ.កមានតម្លែជិត៦ម៉ឺនដុល្លារ រីឯនាឡិកាមាសដាំពេជ្រ ម៉ាក Rolex តម្លៃជាង៤ម៉ឺនដុល្លារ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាអ្នកល្បួងជនរងគ្រោះទៅអង្គុយកន្លែងស្ងាត់ រួចមានបុរសមួយក្រុម ចូលមកប្លន់ជនរងគ្រោះ។ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ ក្រែងចាប់ពួកនោះបាន ហើយបានទ្រព្យមកវិញ៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *