ប្រធាន PSG អះអាងថា បានជជែកជាមួយក្លិប Nice ដើម្បីនាំយកលោក Galtier មកធ្វើជាគ្រូបង្វឹក

ប៉ារីស ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានក្លិប Paris St Germain លោក Nasser al-Khelaifi បានលើកឡើងថា លោកបានជជែកគ្នាជាមួយក្លិប Nice ដើម្បីជួលគ្រូបង្វឹក Christophe Galtier មកជំនួសតំណែងលោក Mauricio Pochettino នៅឯក្លិបរបស់លោក។

សារព័ត៌មានបារាំង L’Equipe បានចេញផ្សាយថា លោក Galtier បានទទួលតំណែង នៅឯក្លិប PSG ហើយ, ប៉ុន្តែថាការប្រកាសពីការតែងតាំងរបស់លោក ត្រូវរង់ចាំរហូតដល់ការចាកចេញ របស់បុរសសញ្ជាតិអាហ្សង់ទីន Pochettino ត្រូវបានបញ្ចប់។

លោក Pochettino អ្នកចាត់ការបញ្ចប់របស់ក្លិប ដែលត្រូវបានតែងតាំងរយៈពេល១៨ខែកន្លងទៅនោះ បានស្ថិតក្រោមសម្ពោធ ក្រោយបរាជ័យជួយ PSG បំបែកកំណត់ត្រាថ្មី នៅក្នុងលីគ Champions League កាលពីរដូវកាល បន្ទាប់ពីពួកគេត្រូវបានទម្លាក់ចេញ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

លោក Galtier បានចូលរួមជាមួយក្លិប Nice មុនរដូវកាលមុន ដោយបានដឹកនាំអតីតក្លិប Lille ដណ្តើមបានពានរង្វាន់ Ligue 1 ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០១១ កាលពីយុទ្ធនាការមុន៕

Leave a Reply

Your email address will not be published. Required fields are marked *