«ដើម្បីសមាធិ ខ្ញុំត្រូវតែឈប់គិត» តើនេះជាការយល់ត្រឹមត្រូវដែរទេ?

សុខភាព ៖ មនុស្សគ្រប់គ្នាតែងតែបារម្ភ និងសន្និដ្ឋានថា ពួកគេធ្វើសមាធិ “មិនល្អ ឬខុសក្បួន” ឬពួកគេមិនប្រាកដចិត្តថា តើពួកគេកំពុងធ្វើសមាធិ “ត្រឹមត្រូវ” តាមក្បួនដែរឬយ៉ាងណា។ នៅពេលរៀនធ្វើសមាធិ ដោយសារការយល់ខុស អាចធ្វើឱ្យការរៀនធ្វើសមាធិមានភាពលំបាក។ វាមិនមែនជារឿងចម្លែកទេដែលមនុស្សបោះបង់ មុនពេលពួកគេទទួលបានបទពិសោធដ៏ត្រឹមត្រូវ ពីការអនុវត្តសមាធិជាប្រចាំ។ ដោយសារបែបនេះ យើងសូមផ្តល់នូវលោកអ្នកនូវដំណោះស្រាយចំពោះជំនឿខុសមួយចំនួនអំពីការធ្វើសមាធិ។

*ជំនឿខុសទី១ គឺការយល់ថា ដើម្បីសមាធិ ខ្ញុំត្រូវតែឈប់គិត

គំនិតនេះ មិនត្រឹមតែមិនត្រឹមត្រូវនោះទេ ប៉ុន្តែវាថែមទាំងនាំឱ្យមានការខកចិត្តជាខ្លាំង ពេលរៀនធ្វើសមាធិផងដែរ។ ជាក់ស្តែង ភ្នែករបស់យើងសម្រាប់មើល ហើយត្រចៀកសម្រាប់ស្តាប់ ហើយចិត្តរបស់យើង គឺសម្រាប់គិត។ ការគិតជាមុខងារស្វ័យប្រវត្តិ ដែលយើងអាចគ្រប់គ្រងបានតែផ្នែកខ្លះប៉ុណ្ណោះ យើងមិនអាចបញ្ឈប់ការគិតទាំងស្រុងបានទេ ទោះបីជាយើងចង់បញ្ឈប់ការគិតទាំងស្រុងក៏ដោយចុះ។ អំឡុងពេលធ្វើសមាធិ ចិត្តរបស់អ្នកនឹងបន្តធ្វើអ្វីដែលវាធ្វើ (គឺវាបន្តគិត) ប៉ុន្តែអំឡុងពេលធ្វើសមាធិ អ្នកបានយល់ពីគំនិតរបស់អ្នក ដែលខុសពីពេលដែលអ្នកមិនបានធ្វើសមាធិ។ បន្ថែមពីនេះ អ្នកក៏អាចសង្កេតមើលឃើញគំនិតរបស់អ្នកបានកាន់តែល្អប្រសើរជាជាងទុកឱ្យវាច្របូកច្របល់ (មិនបានធ្វើសមាធិ)។

វាជារឿងធម្មតាទេ ដែលអំឡុងពេលធ្វើសមាធិមានការរំខានដោយគំនិត ហើយការដឹងបែបនេះ វាអាចនឹងមានប្រយោជន៍ផងដែរ។ មនុស្សមានទំនោរសន្មត់ថា នៅពេលដែលពួកគេមានការរំខានដោយគំនិត ពួកគេយល់ថា ការសមាធិរបស់ពួកគេបានឈប់។ ប៉ុន្តែការបាត់បង់ការផ្តោតអារម្មណ៍ និងការផ្តោតអារម្មណ៍ឡើងវិញ តាមពិតទៅវាជាផ្នែកសំខាន់មួយនៃសមាធិ។

*ការធ្វើសមាធិជាដំណើរការបីជំហានដែលកើតមានម្ដងហើយម្ដងទៀត៖

ជំហានទី ១៖ ផ្តោតលើវត្ថុដែលបានជ្រើសរើស (ឧ. ដង្ហើមរបស់អ្នក, រាងកាយ, សំឡេង ជាដើម)។

ជំហានទី ២៖ បាត់បង់ការផ្តោតអារម្មណ៍ (ឧ. រំខានដោយគំនិត) ហើយកត់សម្គាល់ថាអ្នកបាត់បង់ការផ្តោតអារម្មណ៍។

ជំហានទី៣៖ ផ្តោតលើវត្ថុដែលអ្នកបានជ្រើសរើសឡើងវិញ-ធ្វើម្ដងទៀត។

ជំហាននីមួយៗនៃជំហានទាំងបីនេះ មានសារសំខាន់ដូចគ្នា។ នៅពេលដែលអ្នករៀនធ្វើសមាធិដំបូង ដើម្បីធ្វើដំណើរការនេះម្ដងហើយម្ដងទៀត អ្នកអាចមានអារម្មណ៍ធុញទ្រាន់ ប៉ុន្តែវាកាន់តែងាយស្រួល និងកាន់តែរីករាយពេលអ្នកអនុវត្តវាបានកាន់តែច្រើនឡើង។

*ជំនឿខុសទី២ គឺការយល់ថា សមាធិគឺជាអ្វីដែលត្រូវការយកឈ្នះ ដើម្បីធ្វើជាម្ចាស់លើវា

នៅពេលរៀនធ្វើសមាធិ មនុស្សច្រើនតែបារម្ភថា ខ្លួនធ្វើសមាធិ មិនបានត្រឹមត្រូវ ហើយពួកគេអាចពិបាកនឹងខ្លួនឯង ដោយមិនបានអនុវត្តញឹកញាប់តាមដែលពួកគេមានអារម្មណ៍ថាពួកគេគួរធ្វើ។ យើងលើកទឹកចិត្តអ្នកឱ្យចាត់ទុកការធ្វើសមាធិ ជាអ្វីមួយដែលពិតជាទាមទារការអត់ធ្មត់ និងការតស៊ូ ប៉ុន្តែមិនទាមទារភាពល្អឥតខ្ចោះនោះឡើយ។ គ្រាន់តែបង្វែរ និងខិតខំប្រឹងប្រែងអនុវត្តឱ្យបានជាប់លាប់តាមដែលអ្នកអាចធ្វើបាន គឺមានប្រយោជន៍ខ្លាំងណាស់ទៅហើយ។

*ជំនឿខុសទី៣ គឺការយល់ថា សមាធិនឹងធ្វើឱ្យស្ងប់ដោយស្វ័យប្រវត្តិ

ភាពស្ងប់ ជារឿយៗ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបភាពរបស់មនុស្សដែលកំពុងធ្វើសមាធិ ដែលមើលទៅ ហាក់មានសេចក្តីសុខ និងស្ងប់ស្ងាត់ទាំងស្រុង ដែលអាចនាំទៅរកការរំពឹងទុកមិនប្រាកដប្រជាថា សមាធិនឹងមានឥទ្ធិពលបែបនេះភ្លាមៗ។ ខណៈពេលដែលអ្នកការអនុវត្តសមាធិ នាំឱ្យគុណភាពនៃចិត្តកាន់តែស្ងប់ស្ងាត់ សន្តិភាព នៅពេលដែលអ្នកកំពុងរៀនសមាធិជាលើកដំបូង អ្នកអាចរកឃើញធម្មជាតិនៃចិត្តរវល់របស់អ្នកដែលជាការប្រឈមមែនទែនសម្រាប់អ្នក។ នេះគឺជារឿងធម្មតាទេ។ ការធ្វើសមាធិ ដូចជាការធ្វើលំហាត់ប្រាណដែរបើអ្នកធ្វើវាកាន់តែច្រើន អ្នកកាន់តែមានភាពងាយស្រួល និងរីករាយជាងមុន។ យើងលើកទឹកចិត្តអ្នកឱ្យបន្តធ្វើវាទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *