នាយកក្លិប Chelsea អ្នកស្រី Granovskaia នឹងលាឈប់ពីតួនាទី, លោក Boehly ត្រូវបានតែងតាំងជានាយកផ្នែកកីឡាបណ្តោះអាសន្ន

ឡុងដ៍ ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នាយកក្លិប Chelsea អ្នកស្រី Marina Granovskaia នឹងលាលែងពីតួនាទីរបស់លោកស្រី បន្ទាប់ពីបិទរដូវកាលដោះដូរកីឡាករនេះ។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅ Premier League នាថ្ងៃពុធ ខណៈការរុះរើរចនាសម្ព័ន្ធ នៅឯក្លិបដែលជាម្ចាស់កីឡដ្ឋាន Stamford Bridge នេះ បានបន្តធ្វើឡើង បន្ទាប់ពីការគ្រប់គ្រងដោយលោក Todd Boehly។

សហម្ចាស់ថ្មី លោក Boehly នឹងជំនួសតំណែងប្រធានក្លិបដែលលាឈប់ លោក Bruce Buck ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល និងកាន់តំណែង ជានាយកផ្នែកកីឡាជាបណ្តោះអាសន្ន រហូតដល់ក្លិប តែងតាំងអ្នកជំនួសជាអចិន្ត្រៃយ៍, នេះបើតាមក្លិប Chelsea បានបន្ថែម។

ការចាកចេញរបស់អ្នកស្រី Granovskaia បានកើតឡើងបន្ទាប់ពីប្រធានក្លិប លោក Bruce Buck ដែលនឹងផ្លាស់ទៅកាន់តំណែង ជាទីប្រឹក្សាជាន់ខ្ពស់ បន្ទាប់ពីថ្ងៃទី៣០ ខែមិថុនាខាងមុខ។

បុគ្គលិកប្រតិបត្តិអាជីវកម្ម សញ្ជាតិរុស្ស៊ី-កាណាដា Granovskaia, ដែលបានចូលរួមជាមួយក្លិប Chelsea ចាប់តាំងពីឆ្នាំ២០០៣នោះ, ត្រូវបានតែងតាំងចូលក្នុងក្រុមប្រឹក្សាភិបាល នៅឆ្នាំ២០១៣ ហើយទទួលបន្ទុកការងារផ្ទេរកីឡាករ និងការចរចាលើកិច្ចសន្យា ដែលស្ថិតក្រោមអតីតម្ចាស់ក្លិប លោក Roman Abramovich។

សូមជម្រាបថា ក្រុមហ៊ុនសម្ព័ន្ធមួយ ដែលដឹកនាំដោយលោក Boehly និងក្រុមហ៊ុន Clearlake Capital បានទិញក្លិប Chelsea កាលពីខែឧសភា បន្ទាប់ពីលោក Abramovich បានប្រកាសលក់ក្លិប បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *