Liverpool យល់ព្រមលក់ Minamino ឲ្យទៅក្លិបបារាំង Monaco ក្នុងតម្លៃ ១៥.៥លានផោន

លីវើភូល ៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានព្រមព្រៀងលក់កីឡាករខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takumi Minamino ទៅឲ្យក្លិបលេងនៅ Ligue 1, Monaco ក្នុងតម្លៃប្រមាណ ១៥.៥លានផោន។

Minamino គឺជា Top scorer សម្រាប់ក្លិប Liverpool នារដូវកាលមុន នៅពេលរូបគេស៊ុតបាន ៣គ្រាប់នៅពាន FA Cup និង ៤គ្រាប់ផ្សេងទៀតនៅពាន League Cup ដ្បិតក្រុមរងជើងឯក Premier League និង UEFA Champions League ទៀតផង។

Monaco ជាក្លិបតែមួយគត់ដែលដាក់ការចាប់អារម្មណ៍ចង់បានកីឡាករវ័យ ២៧ឆ្នាំ Minamino ក្រោយពេលមិនសូវបានបង្ហាញទម្រង់លេងនៅទឹកដី Anfield នារដូវកាលមុនក្នុងឈុត ១១នាក់ដំបូងជាមួយនឹងការលេងពានធំៗផងដែរ ដ្បិត Liverpool បានទិញពីក្លិបអូទ្រីស Red Bull Salzburg នាឆ្នាំ២០២០ ក្នុងតម្លៃ ៧.២៥លានផោន។

ក្នុងរយៈពេល ២ឆ្នាំមកនេះ Minamino ស៊ុតបានតែ ១៤គ្រាប់ ពីការចូលលេងសរុបបាន ៥៥ប្រកួត បូករួមទាំងវត្តមានកីឡាករថ្មី ៣រូបដែលលោក Jurgen Klopp ទើបទិញបានរឹតតែធ្វើឲ្យកន្លែងរបស់ Minamino ចង្អៀតខ្លាំងឡើង និងឈានដល់ការចែកផ្លូវតែម្តង៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *