មិនធម្មតា! តាមពិតផ្កាកុលាប ក៏អាចប្រើជាឱសថដែរ

សុខភាព ៖ យើងបានដឹងហើយថា ផ្កាកុលាបត្រូវបានប្រើជាផ្កាលម្អនៅទូទាំងពិភពលោក ព្រោះតែសម្រស់ដ៏ស្រស់ត្រកាល និងពណ៌ដ៏សម្បូរបែបរបស់វា។ លើសពីនេះ ផ្កាកុលាបក៏ត្រូវបានគេប្រើប្រាស់ជាឱសថ ដែលអាចព្យាបាលជំងឺបានរាប់សិបមុខឯណោះ ។ ខាងក្រោមនេះ ជាកំពូលអត្ថប្រយោជន៍របស់វា៖

*សុខភាពស្បែក

អត្ថប្រយោជន៍ដ៏ល្បីល្បាញបំផុតមួយរបស់ផ្កាកុលាបគឺសម្រាប់ស្បែក។ ផ្កាកុលាបដែលបានចម្រាញ់ចេញជាទឹក វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលអាចជួយកាត់បន្ថយការឡើងក្រហមនៃស្បែកដែលរលាក។ វា ជា សារធាតុ ផ្សំ ពី ធម្មជាតិ ជួយ បង្រួម រន្ធ ញើស ធ្វើឱ្យ ស្បែក ភ្លឺ រលោង និង គ្មាន ស្នាម ជ្រួញ។ ទឹកផ្កាកុលាបក៏មានផ្ទុកនូវសារធាតុប្រឆាំងរ៉ាឌីកាល់សេរីជាច្រើនដែលជួយព្យាបាល និងធ្វើឱ្យស្បែកស្រស់ថ្លា ជួយកាត់បន្ថយភាពជ្រីវជ្រួញ និងជួយរក្សាតុល្យភាព Ph របស់ស្បែក។

*ជំងឺធ្លាក់ទឹកចិត្ត-ថប់បារម្ភ

ដោយធម្មជាតិ ផ្កាកុលាបត្រូវបានគេរកឃើញថាមានផ្ទុកសារជាតិ flavonoids មួយចំនួន ដែលបង្ហាញពីលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ យោងតាមការសិក្សាមួយនៅតៃវ៉ាន់លើស្ត្រីចំនួន ១៣០នាក់បានរកឃើញថា ការទទួលទានតែផ្កាកុលាប មិនត្រឹមតែកាត់បន្ថយការរមួលក្រពើអំឡុងពេលមករដូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកត់សម្គាល់ពីការថយចុះយ៉ាងខ្លាំងនៃទុក្ខព្រួយ និងការថប់បារម្ភផងដែរ។

*ការប្រើប្រាស់បែបបុរាណ

ផ្កាកុលាបប្រហែលជា ជារុក្ខជាតិឱសថបុរាណចំណាស់បំផុតមួយ ដោយក្នុងកំណត់ត្រាហ្វូស៊ីលបានបង្ហាញថា វាមានអាយុកាលយ៉ាងហោចណាស់ ៣៥ លានឆ្នាំ។ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ផ្កាកុលាប ត្រូវបានប្រើប្រាស់ និងណែនាំសម្រាប់ជំងឺផ្សេងៗរួមទាំង; របួស, រលាក, សុខភាពស្បែក, សុខភាពស្ត្រី, ឈឺក្រពះ, ឈឺក្បាល, វិលមុខ, បេះដូង, និងជំងឺផ្តាសាយ។

*ការប្រុងប្រយ័ត្នជាមុន

ទោះយ៉ាងណា សូមពិភាក្សាជាមួយអ្នកជំនាញជាមុនសិន មុននឹងប្រើប្រាស់។ ជាពិសេស ជៀសវាងការប៉ះពាល់ភ្នែក និងមាត់៕ កែសម្រួលដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *