ផ្ទះពលរដ្ឋប្រមាណ២០ខ្នង ត្រូវរងការខូចខាត ខណៈមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់

បាត់ដំបង ៖ សេចក្តីរាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ខេត្តបាត់ដំបង មានស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ហើយក៏បំផ្លាញផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន។

ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ សម្រាប់ស្រុករុក្ខគីរីខ្យល់បានបក់បោកយ៉ាងខ្លាំងគ្របដណ្តប់ទៅលើពីរឃុំ ក្នុងនោះមានឃុំស្តុកប្រវឹក នឹងឃុំមុខរាហ៍ បណ្តាលឲ្យរប៉ើកដំបូលផ្ទះប្រជាពលរដ្ឋខូចខាតអស់សរុបចំនួន ២០ខ្នងផងដែរតែ។

តែអាជ្ញាធរបានបញ្ជាក់ឲ្យដឹងថា គ្រោះធម្មជាតិនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *