ល្មុត! លើសពីផ្លែឈើ តែជាឱសថ

សុខភាព ៖ ល្មុត គឺជាប្រភេទដំណាំហូបផ្លែ ដែលមានដាំដុះនៅតំបន់ត្រូពិក ហើយវាក៏ជាប្រភេទផ្លែឈើដែលត្រូវបានចាត់ចូលថាសម្បូរទៅដោយគុណប្រយោជន៍ខ្ពស់ដល់សុខភាព។ ខាងក្រោមនេះគឺកំពូលគុណប្រយោជន៍របស់ ល្មុតដែលលោកអ្នកមិនគួរមើលរំលង៖

១. ប្រឆាំងនឹងរោគ Arthritic

មេរោគ Arthritic ត្រូវបានគេដឹងថាជាមេរោគម្យ៉ាងដែលបង្កឱ្យមានជំងឺ រលាក ឈឺចាប់ និងរឹងនៃសន្លាក់។ ការសិក្សាមួយបានបង្ហាញថា ល្មុត មានសមត្ថភាពប្រឆាំងនឹងរោគសើស្បែក ប្រឆាំងនឹងជំងឺរលាកសន្លាក់យ៉ាងពូកែស័ក្ដិសិទ្ធិ។

២. បង្កើនថាមពលក្នុងរាងកាយ

ល្មុតសម្បូរទៅដោយជាតិស្ករដូចជាគ្លុយកូស fructose និង sucrose ព្រមទាំងអាចបង្កើនកម្រិតថាមពលក្នុងខ្លួនរបស់អ្នកបានផងដែរ។ វាក៏ជាប្រភពដ៏អស្ចារ្យនៃវីតាមីននិងជាតិរ៉ែជាច្រើនដូចជា ប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលរាងកាយយើងមិនអាចខ្វះបាន។

៣. មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម

ល្មុតជួយក្នុងការបន្ថយរោគសញ្ញាទឹកនោមផ្អែម។ វាមានសមាសធាតុប្រឆាំងអុកស៊ីតកម្មចំនួន ២៤ ដែលរួមបញ្ចូលទាំងប៉ូលីហ្វេណុលសារធាតុ flavonoids, terpenes និង glycosides និងសមាសធាតុជាច្រើនទៀតដែលត្រូវបានចូលរួមក្នុងការគ្រប់គ្រងកម្រិតជាតិគ្លុយកូសនិងជាតិខ្លាញ់ក្នុងរាងកាយ។

៤. អាចព្យាបាលបញ្ហាសួត

ក្នុងវេជ្ជសាស្ត្របែបបុរាណ គេបានផ្សំលាយបញ្ចូលគ្នារវាងផ្កា និងផ្លែល្មុតដើម្បីប្រើជាឱសថសម្រាប់ព្យាបាលបញ្ហាសួត។

៥. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម

ល្មុត គឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ រាប់តាំងពីដើមដល់ផ្លែ ល្មុតមានផ្ទុកនូវសារធាតុប៉ូលីហ្វេណុលដ៏ច្រើនដែលត្រូវបានគេដឹងថាជាវត្ថុប្រឆាំងអុកស៊ីតកម្ម។

៦. ព្យាបាលជំងឺផ្តាសាយនិងក្អក

តាមការចុះផ្សាយបានឱ្យដឹងថា ស្លឹកពណ៌លឿងចាស់របស់ដើមល្មុត ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺ  ផ្តាសាយនិងក្អក។ មិនតែប៉ុណ្ណោះ ល្មុតក៏មានសមត្ថភាពទប់ស្កាត់ការលូតលាស់របស់បាក់តេរីនិងផ្សិត កាត់បន្ថយការរលាកនិងគ្រុនក្ដៅ មានសកម្មភាពប្រឆាំងនឹងរោគរាក ហើយក៏មានសមត្ថភាពធ្វើឱ្យប្រសើរឡើងនូវសុខភាពបន្តពូជផងដែរ៕

ប្រភព៖ nutritionvistas

Leave a Reply

Your email address will not be published. Required fields are marked *