ពេលវេលានៃការផឹកទឹកទាំង ៦នេះ នឹងធ្វើឱ្យសុខភាពកាន់តែប្រសើរឡើង

សុខភាព ៖ ទឹក គឺជាប្រភទនៃការទ្រទ្រង់ជីវិតដែលយើងម្នាក់ៗមិនអាចខ្វះបាន។ ជាធម្មតា តាមការណែនាំពីក្រសួងសុខាភិបាល យើងគួរទទួលទានទឹកឱ្យបានហោចណាស់ ៨ កែវ ឬ ២ លីត្រជារៀងរាល់ថ្ងៃ។ ប៉ុន្តែក៏មិនមែនមានន័យថា យើងគួរផឹកវាម្ដងកន្លះលីត្រក្នុងពេលតែមួយ ឬក៏អាចផឹកពេលណាក៏បាននោះទេ ព្រោះវាអាចធ្វើឱ្យមានបញ្ហាសុខភាពបាន។ ខាងក្រោមនេះ គឺជាពេលវេលាសំខាន់ៗ ៧ យ៉ាងដែលយើងគួរតែផឹកទឹក។

១/. ពេលអ្នកភ្ញាក់ពីគេង៖ ចូរទទួលទានទឹកមួយទៅពីរកែវតូចក្រោយភ្ញាក់ពីគេងភ្លាមៗ ព្រោះថាពេលអ្នកគេងលក់ មិនមែនមានន័យថារាងកាយរបស់អ្នកមិនដំណើរការនោះទេ ដែលជាហេតុធ្វើឱ្យលោកអ្នកខ្សោះជាតិទឹក។

២/. ផឹកទឹកដើម្បីគ្រប់គ្រងអារម្មណ៍ឃ្លាន៖ នៅពេលដែលអ្នកមានអារម្មណ៍ថាស្រេកទឹក ឬឃ្លានអាហារលោកអ្នកគួរទទួលទានទឹកដើម្បីទ្រាប់ក្រពះ ព្រោះវាជួយឱ្យក្រពះលោកអ្នកមានដំណើរការល្អ រួមនឹងកាត់បន្ថយចំណង់ចំណីអាហារសម្រាប់អ្នកដែលមានបញ្ហាធាត់។

៣/. ផឹកទឹកក្រោយញ៉ាំអាហារ៖ ទឹកគឺជាសារធាតុបំបែក។ វាមានមុខងារជួយដល់ប្រព័ន្ធរំលាយអាហារក្រោយពេលដែលលោកអ្នកទទួលទានរួច។ ដូច្នេះ ការញ៉ាំទឹកទាំងមុន និងក្រោយពេលញ៉ាំអាហារ គឺសុទ្ធតែមានអត្ថប្រយោជន៍ទាំងពីរយ៉ាង។

៤/. ផឹកទឹកនៅពេលអ្នកឈឺក្បាល៖ អ្នកជំនាញបាននិយាយថា ការឈឺក្បាលអាចជារោគសញ្ញានៃការខ្វះជាតិទឹក។ ខ្វះជាតិទឹកក៏អាចបង្កឱ្យមានអាការៈឈឺក្បាលប្រកាំងផងដែរ។ ដូច្នេះការទទួលទានទឹកដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួនគឺជាវិធីសាស្ត្រដ៏ល្អជួយបំបាត់អាការៈឈឺក្បាល។

៥/. ទទួលទានទឹក មុននិងក្រោយពេលហាត់ប្រាណ៖ ការទទួលទានទឹកប្រមាណកន្លះម៉ោងមុនពេលហាត់ប្រាណគឺជួយឱ្យរាងកាយមានថាមពល ហើយការទទួលទានជាតិទឹកក្រោយពេលហាត់ប្រាណគឺជាការបង្គ្រប់ជាតិទឹកដែលបាត់បង់។

៦/. ទទួលទានទឹកមុនពេលចូលគេង៖ បើទោះបីជាការផឹកទឹកមុនពេលចូលគេងអាចធ្វើឱ្យអ្នកឈឺបត់ជើងតូចនៅពេលយប់ក៏ដោយ ប៉ុន្តែវាគឺជាវិធីតែមួយដែលជួយឱ្យរាងកាយអ្នកមានជាតិទឹកគ្រប់គ្រាន់ បើទោះបីជាលោកអ្នកគេងលក់ក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *