មិនធម្មតា! មានជំងឺធ្ងន់ធ្ងរទាំងនេះ មើមត្រាវអាចជួយបាន

សុខភាព ៖ ត្រាវ គឺជាបន្លែមើមដែលសម្បូរដោយជាតិម្សៅ ដែលត្រូវបានគេដាំដុះដំបូងនៅអាស៊ី តែឥឡូវនេះត្រូវបានគេនិយមទូទាំងពិភពលោក។ មើមត្រាវ គឺជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតហើយផ្តល់នូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរួមមាន ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាម ពោះវៀន និងសុខភាពបេះដូង។ នេះជាគុណប្រយោជន៍ ៧ យ៉ាងចំពោះសុខភាពរបស់មើមត្រាវ។

ទី១. សម្បូរទៅដោយជាតិសរសៃ និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត៖ ១៣២ ក្រាមនៃមើមត្រាវឆ្អិន មានកាឡូរី ១៨៧ ដែលភាគច្រើនបានមកពីជាតិស្ករ ហើយមានប្រូតេអ៊ីន និងខ្លាញ់តិចជាង ១ ក្រាម។ វាក៏មានជាតិសរសៃ ៦,៧ ក្រាម ម៉ង់ហ្គាណែស វីតាមីនបេ វីតាមីនE ប៉ូតាស្យូម ទង់ដែង វីតាមីនសេ ផូស្វ័រ និងម៉ាញ៉េស្យូម ផងដែរ។

ទី២. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម៖ ត្រាវជាបន្លែមានជាតិម្សៅផ្ទុកនូវកាបូអ៊ីដ្រាតពីរប្រភេទដែលមានអត្ថប្រយោជន៍សម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាម គឺជាតិសរសៃ និងម្សៅធន់ (Resistant starch)។ ការសិក្សាបានរកឃើញថារបបអាហារដែលមានជាតិសរសៃខ្ពស់ដែលផ្ទុករហូតដល់ ៤២ ក្រាមក្នុងមួយថ្ងៃអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបាន ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២។

ទី៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង៖ ជាតិសរសៃ និងម្សៅដែលធន់នៅក្នុងមើមត្រាវក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដែរ។ ការស្រាវជ្រាវដ៏សំខាន់បានរកឃើញថាអ្នកដែលបរិភោគជាតិសរសៃច្រើនមានអត្រានៃជំងឺបេះដូងទាប។ ការសិក្សាមួយបានរកឃើញថារាល់ការទទួលទានជាតិសរសៃចំនួន ១០ ក្រាមក្នុងមួយថ្ងៃ ទទួលបានការថយចុះ ១៧% ហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងបាន។

ទី៤. ផ្ដល់ជូននូវលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក៖ មើមត្រាវមានសមាសធាតុផ្សំពីរុក្ខជាតិហៅថា Polyphenols ដែលមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរួមទាំងសក្តានុពលកាត់បន្ថយហានិភ័យមហារីក។ ការសិក្សាសាកល្បង បានរកឃើញថាសារធាតុ Quercetin អាចបង្កការស្លាប់កោសិកាមហារីក និងបន្ថយការលូតលាស់មហារីកជាច្រើនប្រភេទ។

ទី៥. ជួយឱ្យអ្នកស្រកទម្ងន់៖ មើមត្រាវ គឺជាប្រភពដ៏ល្អនៃជាតិសរសៃដែលមាន ៦,៧ ក្រាមក្នុង ត្រាវទម្ងន់១៣២ ក្រាម។ ការស្រាវជ្រាវបានរកឃើញថាអ្នកដែលញ៉ាំជាតិសរសៃច្រើនមានទម្ងន់រាងកាយទាប និងមានជាតិខ្លាញ់ក្នុងខ្លួនតិច។

ទី៦. ល្អសម្រាប់ពោះវៀនរបស់អ្នក៖ ដោយសារតែមើមត្រាវមានផ្ទុកជាតិសរសៃច្រើន និងម្សៅធន់វាអាចមានគុណប្រយោជន៍ដល់សុខភាពពោះវៀន។ រាងកាយរបស់អ្នកមិនរំលាយ ឬស្រូបយកជាតិសរសៃ និងម្សៅដែលធន់ទេ ដូច្នេះពួកវានៅតែមាននៅក្នុងពោះវៀនរបស់អ្នក។

ទី៧. មានភាពបត់បែន និងងាយស្រួលបន្ថែមក្នុងរបបអាហាររបស់អ្នក៖ មើមត្រាវ មានសាច់ម្សៅ និងរសជាតិផ្អែមស្រាលស្រដៀងនឹងដំឡូងជ្វា។ វាអាចត្រូវបានប្រើទាំងជាអាហារសម្រន់ ឬបង្អែម។ ការសំខាន់គឺមើមត្រាវគួរតែត្រូវបានបរិភោគតែពេលឆ្អិន៕

Leave a Reply

Your email address will not be published. Required fields are marked *