ស្ពានកញ្ចក់វែងជាងគេលើពិភពលោក នៅវៀតណាម ដណ្ដើមកំណត់ត្រាហ្គីណេស ពីប្រទេសចិន

វៀតណាម ៖ ស្ពានកញ្ចក់ដែលវែងជាងគេលើពិភពលោក ត្រូវបានបើកដំណើរការជាសាធារណៈនៅទីក្រុង ស៊ិន ឡា ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ដោយធ្វើពិធីសម្ពោធដោយការរាំរបាំនាគ ដើម្បីជាកិច្ចចាប់បើកដំណើរការ។

ស្ពាន ប៉ែក ឡុង (Bach Long) ឬប្រែថា នាគពណ៌ស គឺជាស្ពានដែលមានប្រវែង ៦៣២ម៉ែត្រ ដែលផ្នែកបាតនៃស្ពានធ្វើមកពីកញ្ចក់ (Tempered) កម្រាស់៤០មីលីម៉ែត្រ ចំនួន៣ស្រទាប់ ដែលអាចផ្ទុកមនុស្សបាន ៤៥០នាក់ ក្នុងពេលតែមួយ។

ស្ពាននេះ សាងសង់ឡើងដោយភ្ជាប់ជាមួយនឹងកំពូលភ្នំពីរឆ្លងកាត់ជ្រលងជ្រៅប្រហែល ១៥០ ម៉ែត្រ ហើយត្រូវបានភ្ជាប់ជាមួយនឹងផ្លូវ ៣៤២ម៉ែត្រ ដែលឱបជុំវិញច្រាំងថ្មចោទមួយ។

តាមរ៉យទ័រ អ្នកតំណាងម្នាក់ នៃកំណត់ត្រាពិភពលោក «ហ្គីណេស» បានចូលរួមក្នុងពិធីបើកជាផ្លូវការដើម្បីប្រគល់វិញ្ញាបនបត្រដែលបញ្ជាក់ពីការទទួលលើពិភពលោកស្គាល់របស់ខ្លួន។

កន្លងទៅ ប្រទេសចិន គឺជាអ្នកកាន់កំណត់ត្រាពីមុន នៃស្ពានកញ្ចក់នៅខេត្តក្វាងទុង ដែលមានកម្ពស់ ៥២៦ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *