សុខភាព ៖ ដើម្បីរក្សាទុកម្ហូបអាហារនិងបន្លែបង្ការបានយូរ ខ្មែរយើងនិយមយកគ្រឿងបរិភោគទាំងនោះទៅផ្អាប់ទុក ឬជ្រក់ជាដើម។ តួយ៉ាងមានដូចជាជ្រក់ស្ពៃ ជ្រក់ឪឡឹក ជ្រក់តាសក់ជាដើម។ ទោះយ៉ាងណា មានទស្សនខ្លះបានលើកឡើងថា ការហូបជ្រក់តាសក់អាចបណ្ដាលឱ្យឈឺក្រពះ ឬបង្កឱ្យមានជំងឺរាករូសជាដើម។ តើវាជាការពិតមែនឬយ៉ាងណា?
ជាការពិតណាស់ អ្វីគ្រប់យ៉ាងសុទ្ធតែមានគុណវិបត្តិនិងគុណសម្បត្តិ។ ត្រសក់ជ្រក់ដែលមានជាតិប្រៃ គឺមានសមត្ថភាពអាចជួយសម្រកទម្ងន់ ទប់ទល់នឹងជំងឺទឹកនោមផ្អែម និងការពារជំងឺមហារីក។ ទោះយ៉ាងណាគេក៏បាន ព្រមាន អំពី បរិមាណ សូដ្យូម ខ្ពស់ ដែល បង្កើន ហានិភ័យ នៃ មហារីក ក្រពះ ពីការបរិភោគជ្រក់តាសក់ផងដែរ។ ខាងក្រោមនេះ ជាគុណតម្លៃអាហារូបត្ថម្ភដែលលោកអ្នកគួរដឹង៖
*អាហារូបត្ថម្ភរបស់ជ្រក់តាសក់
ការសិក្សាស្រាវជ្រាវបានរកឃើញថា តាសក់ ៣៥ ក្រាម មានផ្ទុកអាហារូបត្ថម្ភដូចជា៖ ៤កាឡូរី, កាបូអ៊ីដ្រាត ៨ ក្រាម, ជាតិសរសៃ ៣ ក្រាម, សូដ្យូម ២៨៣ មីលីក្រាម, ប្រូតេអ៊ីន ០,២ ក្រាម, ស្ករ ៤ ក្រាម។ល។
*អត្ថប្រយោជន៍ចំពោះសុខភាព
ញ៉ាំតាសក់ជ្រក់ អាចជួយដល់ភាពធន់នឹងអាំងស៊ុយលីននិងការរលាក។ តាសក់ជាអាហារដែលមានជាតិ fermented ត្រូវបានបង្ហាញថាមានអត្ថប្រយោជន៍ប្រឆាំងជំងឺមហារីក។ បន្ថែមពីនេះ ការផឹកទឹកជ្រក់តាសក់មានអត្ថប្រយោជន៍ទាក់ទងនឹងការរមួលក្រពើ ការសម្រកទម្ងន់ ជំងឺទឹកនោមផ្អែម និងច្រើនទៀត។
*ផលប៉ះពាល់ដែលអាចកើតមាន
ដើម្បីធ្វើជ្រក់តាសក់បាន គេចាំបាច់ត្រូវការអំបិល ដែលធ្វើឱ្យវាមានជាតិប្រៃ ហើយអាហារដែលមានជាតិប្រៃខ្លាំង អាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺមហារីកក្រពះ។ ការស្រាវជ្រាវបានរកឃើញថាអាហារដែលមានជាតិប្រៃខ្ពស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃជំងឺមហារីកក្រពះ៕