ខ្សែបម្រើស្លាប Ivan Perisic របស់ក្លិប Inter Milan នឹងទៅធ្វើតេស្តសុខភាព នៅក្លិប Spur

មីឡាន ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែបម្រើស្លាបរបស់ក្លិបអ៊ីតាលី Inter Milan កីឡាករ Ivan Perisic គ្រោងនឹងទៅធ្វើការពិនិត្យសុខភាព នៅឯក្លិបអង់គ្លេស Tottenham Hotspur នាថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយក្លិប ដែលលេងនៅលីគ Premier League នេះ លើកិច្ចសន្យារយៈពេល២ឆ្នាំ។

កិច្ចសន្យារបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ជាមួយនឹងក្លិប Inter នឹងផុតកំណត់ នៅពេលដាច់ខែមិថុនាខាងមុខ។

Perisic បានលេង៤៩ប្រកួត និងស៊ុតបញ្ចូលទី១០គ្រាប់ ក្នុងរដូវកាលនេះ នៅក្នុងការប្រកួតទាំងអស់ ខណៈក្លិប Inter បានឈ្នះពានរង្វាន់រង្វាន់ Coppa Italia។

កីឡាកររូបនេះ នឹងក្លាយជាកីឡាករ ដែលផ្ទេរដោយគ្មានតម្លៃខ្លួន របស់ក្លិប Tottenham ក្នុងរដូវក្តៅនេះ, ជាមួយនឹងអ្នកចាំទីក្លិប Southampton កីឡាករ Fraser Forster ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយក្លិប ដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុង London នេះដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *