ពលរដ្ឋស្នើឲ្យអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងបញ្ជល់មាន់និងបាញ់អាប៉ោងខុសច្បាប់នៅភូមិកំពង់ក្រុងនោះផង!

ខេត្តកំពត៖ ប្រជាពលរដ្ឋរស់នៅភូមិកំពង់ក្រុង ស្រុកទឹកឈូ ខេត្តកំពតស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ ខេត្តកំពតមេត្តាជួយចាត់កម្លាំងចុះបង្ក្រាបទីតាំងបនល្បែងបញ្ជល់មាន់និងបាញ់អាប៉ោងដ៏ធំនោះផងដែលកំពុងបើកលេងយ៉ាងអានាធិបតេយ្យមិនខ្លាចច្បាប់។

ប្រជាពលរដ្ឋបានរាយការណ៍មកថាទីតាំងដែលបើកលេងល្បែងស៊ីសងខាងលើនោះស្ថិតនៅចំណុច ភូមិកំពង់ក្រុង ស្រុកទឹកឈូរ ខេត្តកំពត។

ប្រភពពីប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថាអ្នកញៀនល្បែងស៊ីសងទាំងនោះមួយថ្ងៃៗបានស្រែកហូរកញ្ច្រៀវទ្រហឹងអឺងកងប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករដោយមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩(អូមីក្រុង)ដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសត្រូវនាំគ្នាអនុវត្ត៣ការពារ៣កុំនិង២ចូលរួម ដើម្បីលុបបំបាត់ជំងឺកូវីដ១៩(អូមីក្រុង)ដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

ប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ក្រុង ស្រុកទឹកឈូ ខេត្តកំពត បានសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសអាជ្ញាធរស្រុកទឹកឈូមានវិធានការណ៍ចុះបង្ក្រាបផង។
ពីព្រោះកូនឬប្តីរបស់ពួកគាត់បាននាំគ្នាឆ្កួតឬឈ្លក់វង្វេងនិងល្បែងបញ្ជល់មាន់ខាងលើនេះ ភ្លេចការសិក្សានិងភ្លេចការងាររកស៊ីដើម្បីចិញ្ចឹមប្រពន្ធកូនទៀតផង។មិនតែប៉ុណ្ណោះអាចនឹងមានអំពើហិង្សាក្នុងគ្រួសារទៀតផងជាពិសេសកើតមានអំពើឆក់ ប្លន់ លួច នឹងករណីផ្សេងៗទៀតក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយសារតែទង្វើក្រុមអ្នកញៀនល្បែងខាងលើនេះ។

សូមបញ្ជាក់ផងដែរថានៅក្នុងទឹកដីស្រុកទឹកឈូ ខេត្តកំពត ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់តែងតែនាំគ្នាលេងបញ្ជល់មាន់ ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ក្នុងនោះលោកសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូរ មិនដែលទប់ស្កាត់និងបង្ក្រាបក្រុមញៀនល្បែងទាំងនោះឬតាមបទបញ្ជាររបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃម្តងណាសោះឡើយ។

ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងបញ្ជល់មាន់ខាងលើនេះ លោកសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានប្រាប់អង្គភាព csndaily អោយដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២២នេះថា៖កន្លងមកទីតាំងខាងលើនេះមានបើកលេងពិតមែនប៉ុន្តែលោកបានដឹកនាំកម្លាំងចុះបង្ក្រាបអស់ហើយៗបច្ចុប្បន្ននេះទីតាំងនោះគឺមិនមានអ្នកលេងទេ លោកអធិការបន្តទៀតថាបើបងអ្នកសារព័ត៌មានដឹងពីកន្លែងលេងសូមជួយផ្តល់ដំណឹងអោយលោកវិញផង។ដោយឡែកលោកអភិបាលស្រុកទឹកឈូបានឆ្លើយយ៉ាងខ្លីថាលោកមិនបានទទួលព័ត៌មាននេះទេព្រោះលោកបានអោយមេភូមិ នឹងមេឃុំចុះល្បាតរាល់ថ្ងៃ!លោកថាបើប្អូនបានដឹងថាមានបើកលេងល្បែងស៊ីសងទាំងនេះពិតមែនសូមប្អូនជួយប្រាប់លោកវិញផង។ បើទោះបីជាលោកអធិការនគរបាលនិងលោកអភិបាលស្រុកទឹកឈូឆ្លើយដោះសារយ៉ាងក៏ដោយប៉ុន្តែពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថាទីតាំងខាងលើនេះគឺកំពុងបើកដំណើរការដោយរំភើយ៕ដោយ៖និន សុភ័ស្ត

Leave a Reply

Your email address will not be published. Required fields are marked *