ខេត្តកំពត÷ក្នុងន័យរក្សាកេរ្តិ៍ឈ្មោះ និងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន រដ្ឋបាលខេត្តបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរមកកម្សាន្តក្នុងខេត្តកំពត បើមានបញ្ហាអ្វីដែលយល់ថាមិនសមស្របសូមរាយការណ៍មករដ្ឋបាលខេត្តតាមរយៈទំព័រហ្វេសប៊ុករដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងពិនិត្យជូនភ្លាមៗ។ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីជូនដំណឹងថា “រដ្ឋបាលខេត្តកំពតមានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថារដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ខេត្តជាសេនាធិការបានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា”។ រដ្ឋបាលខេត្តបានបន្តថា “សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពតឱ្យបានជ្រាបថាប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការដំឡើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ…
BREAKING NEWSរឆេះថយន្តដឹកសិស្សនៅប្រទេសថៃផ្តាច់ជីវិតមនុស្សជាង២០នាក់
ប្រទេសថៃ÷យ៉ាងហោចណាស់មានកូនសិស្សជាង២០នាក់បានស្លាប់បាត់បង់ជីវិតក្រោយ ឡានក្រុងដឹកសិស្សក្មេងៗ ៣៨នាក់ និងគ្រូ ៦ នាក់របស់ប្រទេសថៃបានឆេះនៅលើផ្លូវ Vibhavadi-Rangsit ក្នុងខេត្ត ប៉ាធុមថានីជិតទីក្រុងបាងកកនៅសៀលថ្ងៃអង្គារទី០១ខែតុលាឆ្នាំ២០២៤នេះ សាកសពសិស្សជាង ២០ នាក់ត្រូវបានគេរកឃើញនៅក្បែរទ្វារខាងក្រោយឡានក្រុង សាកសពផ្សេងទៀតកំពុងតែត្រូវបានអាជ្ញាធរថៃបន្តរុករក។ តាមការចុះផ្សាយរបស់កាសែតថៃឡានក្រុងនេះដឹកអ្នកដំណើរ ៤៤នាក់ ចេញពីសាលាវត្តប្រាយ៉ាសង្ខារាម ភាគកណ្តាលខេត្ត ប៉ាធុមថានីទៅកាន់អយុធ្យា ដើម្បីធ្វើដំណើរទៅសាលា។ តាមអាជ្ញាធរថៃការឆាបឆេះនេះអាចផ្តើមចេញពីសំបកកង់រថយន្តមួយផ្ទុះ…
កិច្ចប្រជុំសាមញ្ញលេីកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពត ក្រោមអធិបតីភាពលោក ឆាយ វណ្ណារ៉ា ប្រធានក្រុមប្រឹក្សាក្រុង
ខេត្តកំពត÷ព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលក្រុងបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពត ក្រោមអធិបតីភាពលោក ឆាយ វណ្ណារ៉ា ប្រធានក្រុមប្រឹក្សាក្រុង លោកអែត សារិទ្ធិ អភិបាលក្រុងស្តីទីលោក-លោកស្រីអភិបាលរងក្រុមប្រឹក្សាកងកម្លាំងទាំងបីអង្គភាពជាច្រើននាក់ទៀត។ យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងបានឲ្យដឹងថា,របៀបវារៈនៃកិច្ចប្រជុំរួមមាន…
ឯកឧត្តម បណ្ឌិតឃន ជឺ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ អញ្ជើញប្រគល់សំលៀកបំពាក់ជូនប្រជាការពារភូមិជិត២០០នាក់
ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង និងជាប្រធានក្រុមការងារទទួលបន្ទុកភូមិជើងឆ្នុក ស្រុកបាធាយ តំណាងឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា របស់គណបក្សឃុំ…
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរដល់ជនរួមជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក សូមជួយថែរក្សាប្រោសព្រំសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗទាំងអស់ ព្រមទាំងក្រុមគ្រួសារ ឲ្យសមប្រកបដោយសេចក្តីសុខ សុភមង្គល…
អាជ្ញាធរក្រុងកំពតនិងក្រុមហ៊ុនប្រមូលសំរាមប្តេជ្ញាថាភ្ជុំបិណ្ឌនេះមិនឲ្យទេសចរឃើញសំរាមនៅដីឡើយ
ខេត្តកំពត÷ថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេលបីថ្ងៃចាប់ពីស្អែកនេះ គេជឿថាខេត្តកំពតនឹងមានភ្ញៀវមកលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ ហើយវត្តមានភ្ញៀវច្រើននឹងធ្វើឲ្យបរិមាណសំរាមកើនឡើងដែរ។ ប៉ុន្តែបើតាមការអះអាងរបស់អាជ្ញាធរក្រុងកំពត និងក្រុមហ៊ុនប្រមូលសំរាម ថាមានផែនការរួចរាល់ ក្នុងការប្រមូល សម្អាតសំរាមឲ្យស្អាត ពោលគឺមិនឲ្យទេសចរមើលឃើញសំរាមទាំងនៅលើដី នឹងនៅក្នុងទឹកព្រែកឡើយ ។ អភិបាលក្រុងកំពតស្តីទី លោកអែត សារិទ្ធិ បានប្រាប់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្ត លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង…